30/05/2019 10:24 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលគាល់ ព្រះមហាក្សត្រ ព្រះនាមCarl XVI Gustaf
 

នារសៀលថ្ងៃទី២៨  ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយា រួម​ទាំង​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋាន Arlanda ហើយចាកចេញពីរដ្ឋធានី Stockholm ឆ្ពោះទៅកាន់មាតុប្រទេស ដោយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត តប​តាម​ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven។

ក្នុង​ក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែតលើកនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven; និង​ចូល​គាល់​ព្រះ​មហាក្សត្រ​ ព្រះ​នាម Carl XVI Gustav ព្រមទាំងបានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen ​ផង​ដែរ។
 
 ក្នុងជំនួបពិភាក្សា​ជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឲ្យស៊ុយអែត គាំទ្រការអភិវឌ្ឍទំនាក់ទំនងគ្រប់ជ្រុងជ្រោយ វាងវៀតណាម​និង​សហភាព​អឺរ៉ុប​ (​EU)។ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នា ជំរុញកា​រចុះហត្ថ​លេខាលើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA) នៅក្នុងសប្តាហ៍​ខាង​មុខនេះតែម្តង ហើយបានផ្តល់សច្ចាប័ននិងអនុវត្តយ៉ាងឆាប់រហ័ស ដើម្បីនាំមកផល​ប្រយោជន៍​​ដល់ភាគី​ទាំងអស់​និង​រួមចំណែក​ដល់ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​វៀត​ណាម​និង​ស៊ុយអែត។
 
 ក្នុង​ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែត ចំទៅនឹងឱកាសរំលឹកខួបលើកទី ៥០ នៃ​ទិវាប​ង្កើត​ទំនាក់​ទំនង​ការទូតរវាងប្រទេសទាំងពីរ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc និងភរិយា រួមទាំង​គណៈប្រតិភូជាន់ខ្ពស់វៀត ណាម បានអញ្ជើញជួបសំ​ណេះសំណាល​ជាមួយអ្នក​ការទូត​និង​ជំនាញ​ការ​ស៊ុយ​អែត​ ព្រមទាំងគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការវៀតណាម-ឡាវ-កម្ពុជា និងមិត្តភក្តិ​ស៊ុយ​អែត​នៅ​រដ្ឋ​ធានី Stockholm ផងដែរ។ ឆ្លៀតក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី ភរិយានិ​ង​គណៈ​ប្រតិភូជាន់​ខ្ពស់វៀត​ណាម ​ក៏បានអញ្ជើញទៅទស្សនា និងជួ​បសំណេះសំ​ណាល​ជាមួយ​មន្រ្តីបុគ្គ​លិក​នៃស្ថា​នទូត​និង​តំណាង​នៃសហគមន៍​ជន វៀត ណាមដែលកំពុងរស់នៅនិងធ្វើការ​នៅប្រទេសស៊ុយអែតទៀតផងដែ​រ។
 
មុននោះ​ នារសៀលថ្ងៃថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួប​សវនាការ​ជាមួយ​ប្រធាន​រដ្ឋសភាស៊ុ​យអែតលោក Andreas Norlen ។
 
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានសម្តែងនូវគោលបំណង ចង់ឲ្យប្រធាន​រដ្ឋសភា ​លោក Andreas Norlen ក៏ដូចជារដ្ឋស​ភាជាតិ ​ស៊ុយអែតនឹង​បន្តបង្ក​លក្ខណៈងាយ​ស្រួលសម្រាប់​សហគមន៍​វៀត​ណាមនៅស៊ុយអែតឲ្យមានជីវភាពរស់​នៅនិងការងារធ្វើប្រកបដោយស្ថិ​រភាព សម្របខ្លួន​កាន់តែស៊ីជម្រៅក្នុង​ប្រទេសសា​មី រក្សាល្អអត្តសញ្ញាណវប្បធម៌ជាតិ តាម​នោះ រួមចំណែកធ្វើជាស្ពាន ដើ​ម្បីជំរុញ​ចំណង​មិត្តភាព​ ការយបល់​ដឹង​ ក៏ដូចជាផ្សារភ្ជាប់គ្នារវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរផងដែរ។
 
អញ្ជើញថ្លែងក្នុងជំនួបនេះ ប្រ​ធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen បានលើកច្បាស់ថា រដ្ឋសភាស៊ុយអែត​គាំទ្រ​និងខិតខំជំរុញការចុះហត្ថលេខានិងផ្ត​ល់សច្ចា ប័នលើកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីវៀ​ត​ណាម​ - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVIPA)​ ពីព្រោះនោះគឺជាផលប្រយោជន៍របស់ភាគីទាំងអស់។ ការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​ដ៏មាន​សារៈសំខាន់​នេះ ​នឹងបង្កើតកម្លាំងចលករ ដើម្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀត  កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាងវៀតណាមជាមួយបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ក្នុងនោះមានស៊ុយ​អែត​តែម្តង៕​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ