24/05/2019 10:52 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមនិងនាយករដ្ឋមន្រ្តីរុស្ស៊ីអញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម


 នាយករដ្ឋមន្រ្តីទាំងពីររូបអញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម (រូបថត៖ VOV)
 

 នាយប់ថ្ងៃទី២២ ខែឧសភា នៅទីក្រុងម៉ូស្គូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង​នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី​លោក Dmitry Medvedev បាន អញ្ជើញចូលរួមពិធីបើកឆ្នាំវៀតណាម-រុស្ស៊ីនិងឆ្នាំរុស្ស៊ី-វៀតណាម។
 
អញ្ជើញថ្លែ​ង​នៅទីនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអោយដឹងថា ក្នុងឱកាស​ឆ្ពោះទៅ​ការ​រំលឹកខួបលើកទី៧០ទិវាបង្កើត ទំនាក់ទំនងវៀតណាម-រុស្ស៊ី (១៩៥០-២០២០) និងខួបលើកទី២៥ទិវាចុះហត្ថ​ លេខាលើសន្ធិសញ្ញាស្ដីពីគោលការណ៍ជាសារវ័ន្តនៃទំនាក់ទំនងមិត្តភាពវៀត ណាម-រុស្ស៊ី នោះ ប្រទេ​ស​ទាំង​​ពី​របានឯកភាពគ្នារៀបចំឆ្នាំវៀតណាមនៅរុស្ស៊ីនិង ឆ្នាំរុស្ស៊ីនៅវៀតណាមក្នុងឆ្នាំ២០១៩និងឆ្នាំ២០២០ ក្នុង​​គោល​បំណងចង់បង្កើន ទំនាក់ទំនងមិត្តភាពជាបងប្អូនប្រពៃណី ក៏ដូចជាកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយដ៏ល្អ​ប្រសើរ​ រវាងប្រទេសទាំងពីរផងដែរ។ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
 
“ជនវៀតណាម​ជាច្រើននាក់ នៅតែចងចាំនូវអនុស្សាវរីយ៍ដ៏ល្អប្រសើរអំពី ទឹកដីនិងមនុស្សរុស្ស៊ី។ ខ្ញុំជឿជាក់ថា ក្រោយពី​ព្រឹត្តិការណ៍ឆ្នាំវៀតណាមនៅរុស្ស៊ី និងឆ្នាំរុស្ស៊ីនៅវៀតណាមលើកនេះ នឹងមានប្រជា​ជន​ជា​ច្រើន​ថែម​ទៀត​នៃ​ ប្រទេសយើងទាំងពីរដែលជ្រើសរើសវៀតណាមនិងរុស្ស៊ី ជាអាស័យដ្ឋានធ្វើការ ទេសចរណ៍ និងសិក្សា​រៀន​សូត្រ ក៏ដូចជាសហគ្រាសជាច្រើននៃប្រទេសទាំងពីរ នឹងសហប្រតិបតិ្តការគ្នាផងដែរ។ ប្រការ​នេះនឹ​ងរួម​ចំណែក​ជំរុញ​អោយទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងរុស្ស៊ីបន្តរីក ចម្រើនកាន់​តែស៊ីជំរៅនិងប្រកបដោយប្រសិទ្ធភាពថែមទៀត ដែលសក្តិសមនឹង មនោសញ្ចេតនា​យ៉ាង​ស្មោះត្រង់​រវាង​ប្រជាជាតិយើងទាំងពីរ”។
 
ជាការឆ្លើយ​តប នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Medvedev បានចាត់ទុកថា៖ “ចំពោះយើងខ្ញុំ ការដែល​បណ្ដា​មិត្ត​វៀត​ណាម​ចូល​ចិត្តហើយស្រឡាញ់ វប្បធម៌និងសិល្បៈរុស្ស៊ីគឺមានអត្ថន័យសំខាន់ណាស់។ ហើយប្រជាជនរុស្ស៊ីក៏មាន បំណង​ចង់​រកឃើញយ៉ាងទូលំទូលាយថែមទៀតអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែប ក៏ដូចវិចិត្រ​សិល្បៈនិង​តូរ្យតន្ត្រី​ប្រពៃណី​របស់​វៀតណាម ផងដែរ។ ជាពិសេសគឺ តាមរយៈដំណើរទេសចរណ៍នៅវៀតណាម។ ក្នុងឆ្នាំទៅមិញ មានពលរដ្ឋ​រុស្ស៊ី ចំនួន៦សែននាក់បានទៅកាន់វៀតណាម ហើយយើងខ្ញុំត្រូវបានបណ្ដាមិត្តទទួល ស្វាគមន៍យ៉ាង​កក់​ក្ដៅជានិច្ច។ នាបច្ចុប្បន្ន យុវជនវៀតណាមនៅតែជក់ចិត្តនឹង ការរៀនភាសារុស្ស៊ីក៏ដូច​ជាទៅ​សិក្សារៀន​សូត្រនៅរុ​ស្ស៊ី ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ