22/05/2019 11:27 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅដល់ Saint Petersburg ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី


 ទីដ្ឋភាពនៃពិធីទទួលនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនៅព្រលានយន្តហោះ Vnukovo ១
 

នាយប់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងភរិយា បាន​អញ្ជើញដឹក​នាំគ​ណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅដ​ល់ព្រលានយន្តហោះ Pulkovo ១ នៃទីក្រុ​ង ​Saint Petersburg​  ដើម្បី​ចាប់ផ្តើម​ដំណើរទស្សនកិច្ចជាផ្លូវការនៅសហ​ព័ន្ធរុស្ស៊ី តបតាមការអញ្ជើញរបស់នាយករ​ដ្ឋមន្ត្រីរុស្ស៊ី លោក ​Dmitry Medvedev។

ក្នុងអំឡុង​ពេលស្នាក់នៅ Saint Petersburg នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ដាក់​កម្រង​ផ្កានៅ​ឯមណ្ឌល​អនុស្សាវរីយ៍-ឈាបនដ្ឋាន Pi​skaryoskoe, ទៅទស្សនា Cruiser Aurora និ​ង Winter Palace​ រួម​ទាំង​ចូល​រួមសកម្មភាពមួយចំនួនផ្សេងទៀត។ លោកនាយករដ្ឋមន្រ្តីក៏នឹងអញ្ជើញជួបជាមួយទេសាភិបាលរង Saint Petersburg លោក  Beglov A.D និងទទួលជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Gazprom ផងដែរ។
 
បន្ទាប់​មក នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​ភរិយា​រួម​ជាមួយ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​វៀត​ណាម​ នឹងចាកចេញពីក្រុង Saint Petersburg ដើម្បីឆ្ពោះទៅទីក្រុងម៉ូស្គូ។ យោងតាម​កម្ម​វិធី​ដែល​បាន​កំណត់​ ពិធីទទួលបដិសណ្ឋារ កិច្ចជាផ្លូវការចំពោះនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយារួម​ទាំង​គណៈ​ ប្រតិភូ​ជាន់​ខ្ពស់​វៀតណាម បានប្រព្រឹត្តទៅនៅអាកាសយានដ្ឋាន Vnukovo ២ នៃទីក្រុងម៉ូស្គូ។
 
នៅទីក្រុងម៉ូស្គូ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបពិភាក្សាការ​ងារ​ជាមួ​យ​នាយ​ករ​ដ្ឋ​មន្ត្រី​រុស្ស៊ីលោក Dmitry Medvedev;  ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin; ជួបសវនាការ​ជាមួយ ប្រធាន Duma ជាតិរុស្ស៊ី  Vyacheslav Volodin និងប្រធានក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីលោក V. Matvienko ផងដែរ ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នឹងពិ​ភាក្សា​ដោយ​យក​ចិត្ត​ទុកដាក់​ ​ជាមួយថ្នាក់ដឹកនាំរុស្ស៊ី អំពីទិស​ដៅជំរុញ​ទំនាក់​ទំនង​ភាព​ជាដៃ​គូ​រយុទ្ធ​សាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​រវាង​វៀត​ណាម​និងសហព័ន្ធរុស្ស៊ីក្នុងគ្រប់វិស័យ ជាពិសេសបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រវាងប្រជាជន​នៃប្រទេសទាំង​ពីរក៏ដូច​ជាជំនាន់យុវជននៃប្រទេសទាំងពីរ។
​ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និង​គណៈ​ប្រតិភូជាន់​ខ្ពស់​វៀត​ណាម​នឹង​រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​និង​តំណាងក្រសួងស្ថាប័ននានារបស់រុស្ស៊ី អញ្ជើញចូលរួមពិធីបើកពិធី ឆ្នាំវៀតណាម​នៅរុស្ស៊ីនិង​ឆ្នាំរុស្ស៊ី​នៅវៀត​ណាម​។ លោកនាយករដ្ឋមន្ត្រីក៏បានចូលរួមវេទិកាធុរកិច្ចវៀតណាម - សហព័ន្ធរុស្ស៊ី, ទទួលជួប​ជាមួយ​ថ្នាក់​ដឹក​នាំរបស់សម្ព័ន្ធក្រុមហ៊ុនឈានមុខរបស់រុស្ស៊ី សំដៅជំរុញការវិនិយោគនិងកិច្ចសហប្រតិ បត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
 
ក្នុងដំណើរ​ទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តីគ្រោងនឹងជួបសំណេះសំណាលជាមួយ មន្រ្តីនិង​បុគ្គលិក​នៃស្ថាន​ទូតនិង​សហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ដាក់កម្រងផ្កានៅវិមានប្រធាន​ហូជីមិញ​និង​សកម្មភាព​មួយ​ចំនួន​ទៀត​ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ