ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានចូលរួមក្នុងកិច្ចប្រជុំតុមូលថ្នាក់ដឹកនាំនៅវេទិកា “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ

ទិដ្ឋភាពនៃកិច្ចប្រជុំសម្រាប់ថ្នាក់ដឹកនាំ នៃវេទិកា ខ្សែក្រវាត់និងផ្លូវ
នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅរដ្ឋធានី ប៉េកាំងនៃប្រទេសចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមសម័យប្រជុំទី១ នៃកិច្ចប្រជុំតុមូលសម្រាប់ថ្នាក់ដឹកនាំនៅ “វេទិកាខ្សែក្រវាត់និងផ្លូវ” លើកទី២។
លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើជាអធិបតីនៃកិច្ចប្រជុំនេះ ដោយមានប្រធាន បទ “ជំរុញការតភ្ជាប់ដើម្បីស្វែងរកកម្លាំងចលករសម្រាប់កំណើនថ្មី”។ នៅទីនេះ ថ្នាក់ដឹកនាំពិភពលោកបានផ្តោតលើការពិភាក្សាយ៉ាងស៊ីជម្រៅអំពីសកម្មភាពសហប្រតិ បត្តិការនៅក្នុងបរិបទនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់និងផ្លូវ”។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Xi Jinping បានសង្កត់ធ្ងន់ទៅលើគំនិតផ្តួចផ្តើម "ខ្សែ ក្រវាត់និងផ្លូវ" ដែល ផ្តោតលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពន្លឿនកិច្ច សហប្រតិបត្តិការនិងផលិតកម្មឆ្លាតវៃតាមរយៈវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ឌីជីថល។
វេទិកា "ខ្សែក្រវាត់និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិបានបិទ នៅរសៀលថ្ងៃទី២៧ខែមេសានេះ ហើយថ្នាក់ដឹកនាំបានចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំតុមូលរបស់ថ្នាក់ដឹកនាំផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម