26/04/2019 10:50 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ទៅកាន់ទីក្រុងប៉េកាំង ចូលរួមវេទិកា “ខ្សែក្រវ៉ាត់និងផ្លូវ”


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc នៅព្រលានយន្តហោះអន្តរជាតិប៉េកាំង (រូបថត៖ TTXVN)
 

 នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់​វៀតណាមបានអញ្ជើញទៅកាន់ព្រលានយន្ត ហោះអន្តរជាតិប៉េកាំង ចាប់ផ្ដើមកម្មវិធីចូល​រួមវេ​ទិកា​ជាន់​ខ្ពស់ “ខ្សែក្រវ៉ាត់និងផ្លូវ”។
 
ទទួល​លោកនាយករដ្ឋមន្រ្តីនៅព្រលានយន្តហោះមានវត្តមានថ្នាក់ដឹកនាំទីក្រុងប៉េកាំង ឯក​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​វៀត​ណាម ថ្នាក់ដឹកនាំក្រសួងការបរទេស ចិន។ ចំពោះភាគីវៀតណាមមាន​ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំចិន​និង​កម្មា ភិបាលនៃស្ថានទូតវៀតណាមផងដែរ។
 
តាមគម្រោង ​នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង អញ្ជើញជួបចរ​ចា​ជាមួយ​សមភា​គីចិ​ន​លោក​ Li Keqiang ជួបសម្ដែងការគួរសម អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping ហើយជួប​សវនាការ​ជាមួយថ្នាក់ ​ដឹកនាំ​គណៈលេខាមជ្ឈឹមបក្សកុម្មុយនិស្តចិនលោក Wang Huning។
 
ក្នុងក្របខ័ណ្ឌវេទិកា​ជាន់ខ្ពស់ “ខ្សែក្រវ៉ាត់និងផ្លូវ” នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នឹងអញ្ជើញចូ​ល​រួមពិធីបើក ពិធីទទួលបដិសណ្ឋារ កិច្ចប្រធានគណៈប្រតិភូនានា ចូលរួមសម័យប្រជុំលើក​ទីមួយ​ក្រោម​ប្រធានបទ “ជំរុញការតភ្ជាប់គ្នាដើម្បីស្វែងរកកម្លាំងចលករកំណើនថ្មី” សម័យប្រជុំលើកទី២ ក្រោមប្រធាន​បទ “បង្កើនការចុះសម្រុងគ្នាអំពីគោលនយោបាយនិងកសាងទំនាក់ ទំនងភាពជាដៃគូយ៉ាង​ស្អិតរមួត​” ហើយសម័យប្រជុំលើកទី៣ក្រោមប្រធានបទ “ជំរុញកា​រអភិវឌ្ឍ​បៃតង​និង​ប្រកប​ដោយ​ចីរភាព​ដើម្បី​​អនុវត្តន៍​របៀបវារៈឆ្នាំ ២០៣០របស់អង្គការសហប្រជាជាតិ”។         នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក៏នឹងអញ្ជើញជួប ពិភាក្សាទ្វេភាគី​ជាមួយថ្នាក់​ដឹកនាំ​ប្រទេស​មួយចំនួន​នៅខាង​ក្រៅវេ​ទិកា​ ហើយ​ ទទួលជួបក្រុមសហគ្រាសមួយចំនួនរបស់ចិន ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ