17/04/2019 11:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានជួបសវនាការជាមួយប្រធានសភាជាតិរ៉ូម៉ានី


 ទិដ្ឋភាពនៃជំនួបពិភាក្សារវាងភាគីទាំងពីរ
 

 បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានី នាព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម​ លោក Nguyen Xuan Phuc បានអញ្ជើញចូលជួបសវនាការជាមួយប្រធានសភាជាតិរ៉ូម៉ានី Liviu Dragnea។
ក្នុងជំនួ​ប​នេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាម​មានការ​យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់​ទំនងជាមួយរ៉ូម៉ានី ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការ​រួមចំណែក​របស់​សភារ៉ូម៉ានី​សម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋ​មន្ត្រីវៀត​ណាមក៏​បានស្នើឲ្យសភាជាតិរ៉ូម៉ានី យកចិ​ត្តទុកដាក់ក្នុងការជំរុញការជួប​ប្រាស្រ័យក៏ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រ​ប់ជាន់ថ្នាក់​ ជាពិសេស គឺជំរុញការផ្លាស់ប្តូរលើវិស័យច្បាប់រវាងរដ្ឋស​ភានៃប្រទេសទាំងពីរ។

ជាការឆ្លើយតបវិញ ប្រធានសភាជាតិរ៉ូម៉ានី Liviu Dragnea បានអះអាងថា សភាជាតិរ៉ូម៉ានី តែងតែគោរព​នូវទំនាក់​ទំនង​មិត្តភាពជាប្រពៃណីរវាងវៀតណាមជាមួយរ៉ូម៉ានី ដោយ​គាំទ្រនូវការវិវឌ្ឍក្នុងកិច្ច​សហប្រតិ​បត្តិការ​សភារវាងប្រទេសទាំងពីរ នាពេលកន្លងទៅ។ លោក Liviu Dragnea ក៏បានសង្កត់ធ្ងន់ថា សភាជាតិ​រ៉ូម៉ានី​តែងតែគាំទ្រនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចព្រមព្រៀងការពារវិនិយោគរវាង វៀត ណាមនិង EU ដែលនឹងបានចុះហត្ថលេខាក្នុងអាណត្តិជាប្រធាន EU ប្តូរវេណ របស់រ៉ូម៉ានី លើកនេះតែម្តង។ លោកប្រ​ធាន​សភា​ជាតិ​រ៉ូម៉ានីបានចាត់ទុកថា នេះជាពេលវេលាសំខាន់ សម្រាប់បង្កើនថែមទៀត នូវកិច្ចសហ​ប្រតិបត្តិ​ការ​ទ្វេភា​គី​លើគ្រប់វិស័យ  ដែលប្រទេសទាំងពីរមានសក្កានុពលនិងប្រៀបខ្លាំង ដូចជា សេដ្ឋកិច្ច ពាណិជ្ជ កម្ម ​ប្រេ​ងឧស្ម័ន​ កសិកម្ម អប់រំនិងពលកម្មជាដើម។

នេះក៏ជាសកម្មភាពចុងក្រោយក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅរ៉ូម៉ានីរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc។ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីរដ្ឋធានី Bucharest ដើម្បីធ្វើ​ទស្សនកិច្ច​នៅសាធារណរដ្ឋ​ឆែក តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andej Babis៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ