16/04/2019 11:42 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីរូម៉ានីលោកស្រី Viorica Dancila អញ្ជើញធ្វើជាអធិបតីនៅពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc


 នាយករដ្ឋមន្រ្តីនៅរដ្ឋធានី Bucharest នាយករដ្ឋមន្រ្តីរូម៉ានីលោកស្រី Viorica Dancila អញ្ជើញស្វាគមន៍នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ VNA)
 

 វៀតណាមនិងរូម៉ានីបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥០។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​សម្រេច​បាន​នូវចំនួន២១៨​លានដុល្លាអាមេរិក។

នាព្រឹក​ថ្ងៃទី១៥ ខែមេសា ឆ្នាំ​២០១៩ នៅវិមាននាយករដ្ឋមន្រ្តីនៅរដ្ឋធានី Bucharest នាយករដ្ឋ​មន្រ្តីរូម៉ានី​លោក​ស្រី Viorica Dancila បាន​អញ្ជើញ​ធ្វើជាអធិបតី​នៅពិធី​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​មហោឡារឹត​ចំពោះ​នាយករដ្ឋ​ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ក្នុងឱកាសលោកអញ្ជើញទៅ​បំពេញ​ទស្សនកិច្ច​ជាផ្លូវ​ការ​នៅ​រូម៉ានី​។
 
បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្រ្តី​ទាំងពី​ររូប​ដឹក​នាំគ​ណៈប្រ​តិភូ​ជាន់​ខ្ពស់នៃ​ប្រទេស​ទាំងពីរ​បាន​ដំណើរ​ការ​ចរចា​។ វៀតណាមនិងរូម៉ានីបានបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៥០។ នាឆ្នាំ២០១៨ ទំហំពាណិជ្ជ កម្ម​ទ្វេភាគី​សម្រេចបាននូវចំនួន២១៨លានដុល្លាអាមេរិក។ រូម៉ានីបានទទួលមុខ​តំណែង​ជាប្រធាន​ដោយ​ប្ដូរវេន​នៃសហភាព​អឺរ៉ុប (EU) ពីប្រទេសអូទ្រីសកាលពីដើមឆ្នាំ២០១៩ ហើយនឹងកាន់មុខតំណែងនេះក្នុងអាណត្តិ៦ខែចាប់ពីថ្ងៃ​ទី១ខែមក​រាដល់ថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩។

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានីលើកនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នឹង​ចលនារូម៉ានី​ក្នុងឋានៈជាប្រធានដោយប្ដូរវេនរបស់ ​EU អោយគាំទ្រចំពោះការចុះហត្ថ​លេខាលើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង EU និងវៀតណាម (EVFTA) យ៉ាងឆា​ប់ៗ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ