04/04/2019 07:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ផ្ញើរលិខិត​ជូនពរ​បុណ្យ​ចូលឆ្នាំថ្មី​


 ពិធីស្រង់ទឹកព្រះពុទ្ធក្នុងបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ (រូបថត៖ TTXVN)
 

 ក្នុងលិខិត លោកនាយករដ្ឋមន្រ្តីបានផ្ញើរជូនជន រួមជាតិ ព្រះសង្ឃ​និង​អាណិក​ជន​ជាជន​ជាតិ​ខ្មែរទាំង​អស់នូវក្ដី​សួរសុខ​ទុក្ខដោយ ការយកចិត្តទុកដាក់យ៉ាងហ្មត់ច​ត់និងអំណរជូនពរ​ឆ្នាំថ្មីយ៉ាង​ល្អប្រសើរបំផុត។

ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មី២០១៩ នាថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីរដ្ឋា ភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតជូនចំពោះជនរួមជាតិ ព្រះសង្ឃនិង អាណិកជនជាជនជាតិខ្មែរ។ ក្នុង​លិខិត ​លោកនាយករដ្ឋមន្រ្តីបានផ្ញើរជូ​នជន រួមជាតិ​ ព្រះសង្ឃនិង​អាណិក​ជន​ជាជន​ជាតិ​ខ្មែរ​ទាំងអស់​នូវក្ដីសួរ​សុខទុក្ខ​​ដោយ​ ការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់និងអំណរ​ជូនពរ​ឆ្នាំថ្មីយ៉ាងល្អប្រសើរបំផុត។

​ក្នុង​ប៉ុន្មានឆ្នាំកន្លងទៅ ដោយមានសាមគ្គីភាព ឯកភាព ការរួមដៃរួមកម្លាំង របស់បក្សទាំងមូល កង​ទ័ព​ទាំង​មូល​និងប្រជាជនទាំងមូល ប្រទេសជាតិ​ សម្រេចបាននូវសមិទ្ធផលសំ​ខាន់ៗ​ លើគ្រប់វិស័យ ជីវភាព​របស់​ប្រជា​ជន​ត្រូវបាន កែលម្អគួរអោយកត់ស​ម្គាល់ ហើយផែនមហាសាមគ្គីជាតិទាំង​មូល​ក៏ត្រូវបាន ពង្រឹង​យ៉ាង​រឹងមាំ​ផង​ដែរ។ ក្នុងសមិទ្ធផលអភិវឌ្ឍ​នរួមរបស់ប្រទេសជាតិទាំ​ងមូល ​នោះ មានការ​ខិតខំ​ប្រឹង​ប្រែង​និង​ការ​រួម​វិភាគ​ទានដ៏ធំធេងរបស់ជនរួមជាតិ​និង ព្រះសង្ឃជនជាតិ​ខ្មែរទៀត​ផង។

​ក្នុង​ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីមានគោលបំណងថា ជនរួមជាតិ ព្រះ សង្ឃ​និង​អាណិក​ជន​ជាជន​ជាតិ​ខ្មែរ​ទាំង​អស់​នឹងបន្តសាមគ្គីគ្នា ខិតខំ​ប្រឹងប្រែង សម្រេច​បាននូវស្នា​ដៃដ៏ធំ​ធេង​ថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ ការកាត់ បន្ថយភាពក្រីក្រ ការរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណី ហើយរួមដៃ កសាងស្រុក​កំណើត​ កសាងប្រទេសវៀតណាមអោ​យកាន់តែសម្បូររុងរឿ​ង ប្រជាជន​មាន​ជីវភាព​គ្រប់​គ្រាន់​ប្រកប​ដោយសុភម​ង្គល។ លោកនាយករដ្ឋមន្រ្តី បានជូនពរជនរួមជាតិ ព្រះសង្ឃនិងអាណិកជន​ជាជនជាតិ​ខ្មែរគ្រប់​រូបនឹង​ទទួល អំណរបុណ្យចូលឆ្នាំថ្មី២០១៩ប្រកបដោយភា​ពកក់ក្ដៅ ក្ដីសប្បាយរីករាយនិង ​សុភមង្គល។​

​នាថ្ងៃដដែល ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ក៏បាន​ផ្ញើរលិ​ខិត​ជូន​ពរបុណ្យចូលឆ្នាំថ្មី២០១៩ចំពោះ ជន​រួមជាតិនិងព្រះសង្ឃជាជនជាតិខ្មែរទាំ​ងអស់ ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ