05/03/2019 10:18 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc៖ ជំរុញការបង្កើតមជ្ឈមណ្ឌលជាតិសម្រាប់ការច្នៃប្រឌិតនិងនវានុវត្តន៍


 ទិដ្ឋភាពនៃជំនួបធ្វើការ  (រូបថតៈ Chinhphu.vn)
 

 នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីរដ្ឋាភិ បាលវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើការ​ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នមួយចំនួន និង​អ្នកពិ គ្រោះយោបល់អន្តរជាតិ ស្តីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជាតិ​សម្រាប់ការច្នៃប្រឌិត​និង​នវានុវត្តន៍ (NIC)។ 
 
នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា៖ មជ្ឈមណ្ឌល​ជាតិសម្រាប់កា​រច្នៃ​ប្រឌិត​និង​នវានុវត្តន៍​ជាផ្នែក​មួយ​នៃយុទ្ធសាស្ត្រអនុវត្តន៍​បដិវត្តន៍ឧស្សាហកម្ម ​៤.០នៅវៀតណាម។ លោក​នាយក​រដ្ឋមន្ត្រី​ក៏បាន​សង្កត់​ធ្ងន់​លើភាពចាំបាច់​ត្រូវបង្កើតមជ្ឈមណ្ឌលផ​ងដែរ។ នេះជាមជ្ឈមណ្ឌលស្រាវជ្រាវ ​អនុវត្តន៍​បច្ចេក​វិទ្យាច្នៃប្រឌិត​និង ​នវានុវត្តន៍នៅវៀតណាម។ មជ្ឈមណ្ឌលនេះមានល​ក្ខណៈពិសេសគឺ បាន​អនុវត្តន៍​យ៉ាងម៉ត់​ចត់​រាល់​បទ​ពិសោធន៍​អន្តរជាតិ​ ហើយការគ្រប់គ្រងនិងការឃ្លាំមើលអាចជាឯក  ​ជនឬបរទេសក៏បានដែរ។
 ​
រួមជាមួយនឹង​ការធ្វើសង្គមវូបនីយកម្មដើម្បីអនុវត្តន៍នូវមជ្ឈមណ្ឌលនេះ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា រដ្ឋត្រូវដើរ​តួនាទីនិង​មានទីតាំងល្អ​ រួមទាំងមាន គោលន​យោ បាយល្អសម្រាប់​ទាក់ទាញ​ធនធាន​មនុស្ស​មក​បម្រើការ​ងារ​ក្នុងមជ្ឈ មណ្ឌលនេះ។ ម្យ៉ាងវិញទៀត មជ្ឈមណ្ឌ​លក៏ត្រូវតភ្ជាប់ជាមួយធនធានមនុស្ស​ជាជន វៀតណាម​នៅទូទាំងពិភពលោក​ តភ្ជាប់ជាមួយសហគ្រាសនានាផងដែរ។ នាយករ​ដ្ឋមន្ត្រី លោក Nguyen​ Xuan Phuc ក៏បានសង្កត់​ធ្ងន់ថា នេះនឹងក្លាយទៅជាកន្លែងចាប់ផ្តើមអាជីវកម្មរបស់គ្រប់សមា​សភាព​ សង្គម ដើម្បីការអភិវឌ្ឍរបស់ប្រទេ​សវៀត​ណាម៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ