03/03/2019 10:52 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៦០ នៃទិវាប្រពៃណីរបស់កងទ័ពការពារព្រំដែន


 លោកនាយករដ្ឋមន្ត្រីនិងតំណាងនានាអញ្ជើញគោរពទង់ជាតិ
 នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ គណៈកម្មការយោធាមជ្ឈិមនៃក្រសួងការពារប្រទេស វៀត​ ណាមបានរៀបចំយ៉ាងមហោឡារិកពិធីអបអរសាទរ ខួបលើកទី ៦០នៃទិវាប្រពៃណី​របស់កង​ទ័ព​ការ​ពារ​ព្រំដែន​ (៣ មីនា ១៩៨៩ - ៣ មីនា ២០១៩) និងខួបលើកទី​ ៣០ នៃទិវាការពារព្រំដែនរប​ស់ប្រជាជន​ទាំងមូល (៣ មីនា ១៩៨៩ - ៣ ​មីនា ២០១៩) និងបានប្រគល់គ្រឿងឥស្សរិយ​យសថ្នាក់ ទី១ របស់ប្រធាន​រដ្ឋ ​ចំពោះ កងទ័ព​ការពារ​ព្រំដែន។

អញ្ជើញ​ចូលរួមនិងថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា: ក្នុងរយៈ​ពេល ៦០ ឆ្នាំកន្លងមក ក្នុងបុព្វហេតុតស៊ូបង្រួបបង្រួមជាតិនិងការពារមាតុប្រទេស កងទ័ព​ការពារ​ព្រំដែន​ តែងតែលើកកំពស់នូវស្មារតីសាមគ្គីភាព ការពារអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជន ជាពិសេស រក្សារឹង​មាំនូ​វទឹកដីដ៏ពិសិដ្ឋរបស់មាតុប្រទេស។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី 
 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍យ៉ាងដូច្នេះ៖ “សម​មិត្ត​ជានិច្ច​កាល​អនុវត្តន៍​ពាក្យ​ស្លោក​ “ប៉ុស្តិ៍ជាផ្ទះហើយព្រំដែនគឺជាស្រុកកំណើត ហើយ​ប្រជាជននៃបណ្តាជនជាតិជាបងប្អូនបង្កើ​ត”​។  ជា​និច្ចកាល​ជាកងកម្លាំងដែលជិតស្និទ្ធ​នឹងប្រជាជន យល់ច្បាស់អំពីប្រជាជន កា​រពារប្រជាជន ការពារ​ព្រំដែន។​ សកម្មភាពទាំងអស់នេះត្រូវបា​នរដ្ឋអំណាចតំបន់និងប្រជា​ជន​តាមព្រំដែន​វាយតម្លៃខ្ពស់ ជឿជាក់និ​ង​ទទួលស្គាល់​ផងដែរ។  កម្មវិធី ចលនាជាច្រើន ត្រូវបានកងទ័ព​ការពារព្រំដែនបំផុស​ឡើង ដែល​មាន​ប្រសិទ្ធភាព​ល្អ មានលក្ខណៈមនុស្សសាស្ត្រនិងការ​រីកសាយភាយយ៉ាងជ្រាលជ្រៅផង​ដែរ”។

 លោកនាយករដ្ឋមន្ត្រីអញ្ជើញប្រគល់គ្រឿងឥស្សរិយយសថ្នាក់ ទី១ របស់ប្រធានរដ្ឋ ជូនចំពោះ កងទ័ពការពារព្រំដែន
 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងស្ថានភាពបច្ចុប្បន្ន ទាម​ទារ​ឲ្យពង្រឹង​ថែមទៀត​ ការងារគ្រប់គ្រងនិងការពារព្រំដែនជាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យកងទ័ពការពារព្រំដែន ត្រូវជ្រួត​ជ្រាប​និងអនុវត្តន៍ព្រមៗគ្នានូវភារកិច្ចគ្រប់គ្រងនិងការពារព្រំដែនជាតិ តាមរយៈយុទ្ធសាស្ត្រ​ការពារ​ព្រំដែន​ជាតិ​និងកម្មវិធីសកម្មភាពជាក់ស្តែងនិងបន្ទាន់ផ​ងដែរ៕​
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ