• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានបញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចចូលរួម WEF Davos 2019


 ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF)នៅទីក្រុងដាវ៉ូសស្វីស នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ 2019 (តាមម៉ោងតំបន់) នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតីស្វីសលោក Ueli Maurer  ( រូបថត: TTXVN)

 នាថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី វៀត ណាមលោក Nguyen Xuan Phuc និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ វៀ​តណាម បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍​ បញ្ចប់ប្រកប ដោយជោគជ័យនូវដំណើរទស្ស​នកិច្ច​ចូលរួម WEF D​avos 2019។
 
មុននេះ ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន​អន្តរជាតិ​ឈានមុខ លើវិស័យហិរញ្ញវត្ថុ ហេដ្ឋារច​នាសម្ព័ន្ធ ដូច​ជា ​ Visa, Generali, Bank Julius Baer, មូលនីធិ​វិនិយោគ​ Dubai និងធនាគារអភិវឌ្ឍន៍​ជប៉ុនជាដើម។ លោកនាយករដ្ឋមន្រ្តីបានអះ​អាង​ថា រដ្ឋាភិបាល​ វៀតណាមនៅតែអនុវត្តន៍យ៉ាងម៉ឹងមាត់ ​ក្នុងការស្ថាប​នា​បរិយាកាស​ធុរកិច្ច​ងាយស្រួល​និងបើ​កទូលាយ ជាពិសេស មា​នការសន្ទនាជា​ទៀងទាត់​ដោយបាន​ផ្ទៀង​ស្តាប់​និង​រួមដៃ​ដោះស្រាយ​រាល់ការ​លំបាក​របស់​សហគ​មន៍និងប្រជាជន។ ទន្ទឹមជាមួយ​គ្នានោះ ​បង្កលក្ខណៈ​ងាយស្រួល​ដល់វិស័យ​ឯកជន​ក្នុងការ​អភិវឌ្ឍយ៉ាង​ខ្លាំង ​ជាមួយសម្ព័ន្ធក្រុមហ៊ុនធំៗ ជាច្រើនដែលកំពុងឈានទៅធ្វើប្រតិបត្តិកា​រនៅឯបរ​ទេស។
 
នៅខាង​ក្រៅកិច្ចប្រជុំ Davos នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ​ជួប​សន្ទនា​ជាមួយ​ប្រធានាធិបតី​ស្វីស លោក Ueli Maurer នាយករដ្ឋមន្ត្រី ​ហូឡង់លោក  Mar​k Rutte និងនាយក​រដ្ឋមន្រ្តីឆែក​លោក​ Andrej Babis ។ នាយករដ្ឋ មន្រ្តីវៀ​តណាមលោក Ngu​yen Xuan Phuc ក៏បា​នអញ្ជើញ​ជួបពិភាក្សា​ជាមួយអតីតនា​យកប្រតិបត្តិរបស់ WEF លោ​ក Philipp Rösler រួមទាំងវិនិ​យោគិន​ ឈាន​មុខ​របស់​ស្វីស​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top