• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc៖ “ចូរមកដល់និងបង្កើតឡើង ផលិតផល៤.០នៅវៀតណាម”


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងឆ្វេង) នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធក្រុមហ៊ុនសកលនានា (រូបថត៖ TTXVN)

 នាយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ​២០១៩ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​កិច្ច​សន្ទនា​អំពីសេដ្ឋកិច្ច វៀតណាមជាមួយ​ថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនសក​ល ក្រោមប្រធាន ប​ទ “ជំរុញ​ភាព​ស្វាហាប់​ និងនវានុវត្ត ភាពក្នុងបដិវត្តន៍៤.០”។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអំ​ពាវនាវអោយ វិនិយោគិន​ “ចូរមក​ដល់និងបង្កើតឡើងផលិតផល៤.០នៅវៀតណាម”។

ចាប់ផ្ដើមកិច្ចសន្ទនា អញ្ជើញបំភ្លឺបញ្ហាដែលវិនិយោគិនជាច្រើននាក់យកចិត្ត ទុកដាក់នោះគឺ កត្តា​អ្វីៗ​បាន​ជួយអោយវៀ​ត​ណាមអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេល កន្លងទៅ នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា នោះ​គឺ ដោយសារវៀតណាមមានស្ថានភាពនយោ​បាយសង្គមស្ថិរភាព ព្រមទាំងមាន ស្មារតីផ្លាស់ប្ដូ​រថ្មីយ៉ាងខ្លាំងក្លាក្នុងអំឡុងពេល៣០ឆ្នាំកន្លង​ទៅ។ អាស្រ័យដោយ ហេតុនេះ GDP របស់វៀត​ណាម​បាន​កើន​ឡើងជាបន្តបន្ទាប់ ដោយកម្រិតមធ្យម ប្រមាណ៦,៧%ក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ២០១៨ កំណើនសេដ្ឋកិច្ច​សម្រេច​បាន​នូវ ចំនួន៧,០៨%។ GDP ជាមធ្យមក្នុងមនុស្សម្នាក់គឺសម្រេចបានចំនួន២ពាន់៦រយ ដុល្លា​អាមេរិក​។ វៀតណាមមានរបៀបរបប គោលនយោបាយអនុគ្រោះសម្រាប់ ការអភិវឌ្ឍ ក៏ដូចជា​ដោះស្រាយ​ការ​លំបាក​ស​ម្រាប់ផលិតកម្ម អាជីវកម្មផងដែរ​។ កម្លាំងប្រកួតប្រជែង​នៃខឿនសេដ្ឋកិច្ច​វៀតណាម​ត្រូវបាន​បង្ហាញ​​តាម​រយៈទំហំពាណិជ្ជកម្មសរុបក្នុងឆ្នាំ២០​១៨ដែលសម្រេចបាននូវចំនួន៤៨០ពាន់​លានដុល្លា អាមេរិក ក្នុងនោះ​មាន​អតិរេកពាណិជ្ជកម្ម​ចំនួន៧,៤ពាន់លានដុល្លាអាមេរិ​ក។​
 
​តាមលោក​នាយករដ្ឋមន្រ្តីអោយដឹងថា បដិវត្តន៍ឧស្សាហកម្ម៤.០កំពុងនាំ មកនូវការផ្លាស់ប្ដូរយ៉ាងជ្រាលជ្រៅ ដែលគ្មាន​ប្រទេស​ណាអាចឈរនៅខាងក្រៅ បានឡើយ។ វៀត​ណាមចាត់ទុកថា នេះ​ជាកាលានុវត្តភាព​ដ៏ធំធេង​ដើម្បី​ប្រទេស​ ទាំងអស់ប្រកួតប្រជែងគ្នា​ដោយកម្លាំងនវានុវត្តភាព មិន​ត្រឹមតែ​ដោយកត្តា ប្រពៃណីនានា​ដូចជាពាណិជ្ជកម្ម​សេរី ទ្រង់ទ្រាយ​ បទពិសោធន៍ ពលករនិ​ងដើម ទុនវិនិយោគប៉ុ​ណ្ណោះទេ​។
 
នាយករដ្ឋ​មន្រ្តីលោក Nguyen Xuan Phuc បានលើកឡើងទស្សនៈថា​ បដិវត្តន៍ឧស្សាហកម្មលើកទី​៤ មិនត្រឹម​តែជា​បដិវត្តន៍​បច្ចេកវិទ្យាប៉ុណ្ណោះទេ ថែ​ម ទាំងជាបដិវត្តន៍គោលនយោបាយទៀ​តផង​។ វៀតណាមបាន​ចាប់​ផ្ដើមកម្មវិធី​ “Make in Vietnam 4.0”។ នេះជាគំនិតផ្ដួចផ្ដើមដើម្បីជំ​រុញការអភិវឌ្ឍនៃវិស័យ ឧស្សាហកម្ម​នានា ដោយឈរ​លើគោល​នយោបាយថ្មី មនសិការគ្រប់គ្រងថ្មីនិង​ បច្ចេកវិទ្យាថ្មី។ នាថ្ងៃទី២៤ ខែមករា​ វៀតណាម​និង​ WEF បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស​ហប្រតិបត្តិការស្ដីពីមជ្ឈមណ្ឌលបដិ​វត្តន៍​ឧស្សាហកម្ម​៤.០នៅ វៀតណា​ម ដែលត្រូវបានតភ្ជាប់ជាមួយម​ជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្ម៤.​០ ផ្សេងៗនៅ​អាមេរិកនិង​សហភាព​អឺរ៉ុប។​ ដោយអនុវត្តន៍កិច្ចសហប្រតិ​បតិ្តការនេះ វៀតណាមនឹងឈានមុខគេ​ ក្នុងការកសាង​ក្របខ័ណ្ឌគោល​នយោបាយ ដែល ទទួលយកនិង​អនុញ្ញាតិ្តអោយសាកពិសោធន៍បច្ចេកវិទ្យា​ថ្មីៗ អនុវត្តន៍រូបសណ្ឋា​ន កិច្ច​សហប្រតិបតិ្ត​ការ​សាធារណៈ-ឯកជន ដើម្បីបង្កើត​ឡើងផលិតផលនិង សេវាកម្មលោ​តផ្លោះ​ ស្និទ្ធិស្នាល​ជាមួយ​បរិស្ថាន​ ក្នុងបដិវត្តន៍ឧស្សាហកម្ម​លើកទី ៤នេះ។ នាយករដ្ឋមន្រ្តីលោ​ក Nguyen Xuan Phuc មានគោល​បំណងថា ​វិនិ​​យោគិនចូរមកដល់វៀតណាម ហើយវៀ​តណាម នឹងបើកទ្វារចំហរទទួលស្វាគមន៍ជា​និច្ច​។
 
នៅក្នុង​កិច្ចសន្ទនានេះដែរ វិនិយោគិនភាគច្រើនបានសម្ដែងនូវការចាប់ អារម្មណ៍​យ៉ាងខ្លាំង​ចំពោះការ​អភិវឌ្ឍ​របស់វៀតណាម​ ព្រមទាំងអះអាងនូវការ​ គាំទ្រចំពោះ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាង​វៀត​ណាម​និង​សហភាព​អឺរ៉ុប​ (EVFTA) ផងដែ​រ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top