• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទៅត្រួតពិនិត្យ កិច្ចការត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅនគរបាលខេត្ត Dak Nong

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅសាកសួរសុខទុក្ខ លើកទឹកចិត្តនិងត្រួត ពិនិត្យកិច្ចការត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅនគរបាលខេត្ត Dak Nong ជាអង្គ ភាពស្នូលដែលបំពេញភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមនៅខេត្ត។

លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំអោយនគរបាលខេត្តត្រូវចាត់ទុកកិច្ចការ ធានាសន្តិសុខ រក្សាសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមជាភារកិច្ចនយោបាយសំខាន់ជួរមុខ ជាពិសេសគឺនៅតំបន់ Tay Nguyen និយាយរួមនិងខេត្ត Dak Nong និយាយដោយឡែក ព្រមទាំងបន្តបង្ក្រាបពួកឧក្រិដ្ឋជនដែលកាប់បំផ្លាញ ទន្ទ្រាន កាន់កាប់ដីធ្លីព្រៃឈើដោយខុសច្បាប់ក៏ដូចជាឧក្រិដ្ឋជនឆ្លងដែនផងដែរ។

នារសៀលថ្ងៃទី១៤ ខែមករា នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគ​នៅខេត្ត Dak Nong និងនាយប់ ថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមពិធីបុណ្យវប្បធម៌ចរបាប់វៀតណាមនៅទីនេះផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top