• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយកាសែតកងទ័ពប្រជាជន (Quan doi nhan dan)


 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN) 

 ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៤៤ ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ២០​១៨) នាព្រឹកថ្ងៃទី២១ ខែធ្នូ នាយ​ករដ្ឋមន្រ្តីវៀតណាមលោក Nguyen ​Xuan Phuc បាន​អញ្ជើញ​ទៅសាក​សួរ សុខទុក្ខនិងជួបសំណេះសំណាល​ជាមួយថ្នាក់ដឹកនាំ អ្នកសារព័ត៌មាន អ្នកនិ​ពន្ធ និងអ្ន​ក​កាសែត​នៃកា​សែតកងទ័ពប្រជាជនវៀតណាម។
 
អញ្ជើញ​ថ្លែងនៅក្នុង ជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា កាសែត កង​ទ័ព​ប្រជាជន​ជាមួយរូបសណ្ឋានស្ថាប័នពហុមេឌៀ ​បានរួមចំណែកយ៉ាង សកម្មទៅ​ក្នុង​សមិទ្ធផល​នានា​ក្នុង​ការ​កសាង​និង​អភិវឌ្ឍន៍ប្រទេសជាតិក៏ដូចជា​ កងទ័ព ផង​ដែរ។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​កោត​សរសើរ​កាសែតក​ង​ទ័ព​ ប្រជាជន ដោយបានអនុវត្តន៍បច្ចេកវិទ្យា​ព័ត៌មានក្នុងការផលិតព័ត៌មាន អ​ត្ថបទ និងផលិត​ផល​សារព័ត៌​មាន​ផ្សេងៗទៀត។ ទន្ទឹមនឹងនោះ អ្នកសារព័ត៌មាននិងអ្នក និពន្ធនៃ​កាសែតកងទ័ពប្រជាជន ក៏​ឧស្សាហ៍​ព្យាយាម​សិក្សារៀនសូត្រដើម្បីលើក កំពស់កម្រិតជំនាញផងដែរ។​ នាយករដ្ឋមន្រ្តីលោក Ng​uyen Xuan Phuc ​អញ្ជើញ មានប្រសាសន៍ថា៖
 
“កាសែត​កងទ័ពប្រជាជនគឺស្ពានតភ្ជាប់និងប៉ុស្តិ៍ព័ត៌មានដ៏សំខាន់និងមាន កិត្យានុភាព ដើម្បី​អោយ​ប្រជាជន​ជឿទុកចិត្តចំពោះបក្ស រដ្ឋ និងកងទ័ព ក៏ដូ​ចជា ដើម្បីអោយកម្មាភិបាល នាយទា​ហាន និង​យុទ្ធជន​ជឿទុក​ចិត្ត​ចំពោះគណៈកម្មា ធិការយោធាមជ្ឈឹម និងក្រសួងការពារជាតិផ​ងដែរ។ កាសែតកងទ័ពប្រជាជន ជា​និច្ចកាល​មានអ្នកនិពន្ធដែលមានកិត្យានុ​ភាព និងអត្ថប័ទ​ដ៏មុតស្រួច​និង​សម្បូរទៅ​ដោយ​កម្លាំង​បញ្ចុះ​បញ្ចូល​ដើម្បី​ថ្កោលទោសបណ្ដាអនុភាពប្រតិកិរិយា ដែលមានឧបាយ​កល ប្រឆាំងបំផ្លាញបក្ស រដ្ឋនិងក​ងទ័ព”។
 
លោក​នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ភារកិច្ចស្នូលនៃកាសែតកងទ័ព ប្រជាជន​នោះគឺ​បន្តផ្សព្វ​ផ្សាយ​និង​ឃោស​នា​អំពីបុព្វហេតុផ្លាស់ប្ដូរថ្មីរបស់បក្ស រដ្ឋ ​កងទ័ព ក៏ដូចជា​បន្ត​ជំរុញ​ខ្លាំង​ការ​អប់រំ​អំពីប្រពៃណី​អង់​អាច​ក្លាហាន​នៃក​ងទ័ព ប្រជាជនវៀតណាមផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top