• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញនិងឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម

នារសៀលថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួល ជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញប្រចាំនៅវៀតណាម លោក Wojciech Gerwel មកសម្តែងការគួរសម។ 

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតប៉ូឡូញ
ប្រចាំនៅវៀតណាម (រូបថតៈ chinhphu.vn)

ក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានលើកឡើងថា ជាមួយនឹងបទពិសោធបំ​ពេញការ​ងារអស់រយៈពេលជាច្រើនឆ្នាំនៅប្រទេសវៀតណាម ក្នុងនាមជាទីប្រឹក្សាពាណិជ្ជកម្មមក  លោក Wojciech Gerwel នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឡើងកម្ពស់​ថ្មី។

ចំណែកឯកអគ្គរដ្ឋទូតប៉ូឡូញ លោក Wojciech Gerwel បានសម្តែងក្តីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូត នៅប្រទេសវៀតណាមដ៏ស្រស់សោភានិងបានឲ្យដឹងថា អ្នកការទូតប៉ូឡូញ សុទ្ធតែសម្តែងការចាប់​អារម្មណ៍យ៉ាងខ្លាំងបានឃើញច្បាស់ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រទេសវៀតណាម។ ឯកអគ្គរដ្ឋទូតរូបនេះបានលើកឡើងនូវភារកិច្ចអាទិភាពនិងវិស័យនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងអំ​ឡុង​ពេលនៃអាណត្តិរបស់ខ្លួនគឺកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច អប់រំនិងវប្បធម៌។ ឯកអគ្គរដ្ឋទូតមានបំណងប្រាថ្នាចង់សហការយ៉ាងជិតស្និទ្ធរវាងស្ថានទូតនិងបណ្តាក្រសួងស្ថាប័ននិងតំបន់នានា ទូទាំងប្រ ទេស​វៀតណាមតែម្តង។

 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ
ឯកអគ្គរដ្ឋទូតទេសចរវៀតណាម (រូបថតៈ Chinhphu.vn)

ក្នុងជំនួបជាមួយលោក Greg Norma ជនជាតិអូស្ត្រាលីម្នាក់ ដែលទើបបានរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien តែងតាំងជាឯកអគ្គរដ្ឋទូតទេសចរណ៍វៀតណាម អាណត្តិ​២០១៨​-២០២១ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានឲ្យដឹងថា វៀតណាមដាក់ចេញគោលដៅបង្កើនកំណើនភ្ញៀវទេសចរឲ្យកើនឡើង ៣០% ក្នុងមួយឆ្នាំ ដើម្បីនាំឧស្សាហកម្មទេសចរណ៍នៅវៀតណាមក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងជំនឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងជួយបង្កើនកំណើនភ្ញៀវទេសចរអន្តរជាតិមកទស្សនាវៀតណាមនិងរួមចំណែកក្នុងការផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់ពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top