នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងតូក្យូ នៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់មេគង្គ-ជប៉ុនលើកទី១០និងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃ សហគ្រាសធំៗរបស់ជប៉ុនក្នុងវិស័យឧស្សាហកម្មឧបត្ថម្ភនិងបច្ចេកវិទ្យាខ្ពស់។
នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ពិសេសដល់ការបណ្ដុះបណ្ដាលប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធខាងបច្ចេកវិទ្យាព័ត៌មាន ព្រមទាំងសម្ដែងគោលបំណងថា សហគ្រាសជប៉ុននឹងជាកម្លាំងឈានមុខគេក្នុងការអភិវឌ្ឍវិស័យទាំងនេះនៅវៀតណាម។ លោកបានឲ្យដឹងថែមទៀតថា រដ្ឋាភិបាលវៀតណាមនឹងបន្តកែទម្រង់យ៉ាងខ្លាំងក្លា ជួយសម្រួលដល់បែបបទរដ្ឋបាល បង្កលក្ខណៈដ៏ល្អបំផុតសម្រាប់សហគ្រាស រួមដំណើរជាមួយសហគ្រាស ដើម្បីជួយឧបត្ថម្ភសហគ្រាសជប៉ុនធ្វើការវិនិយោគ អាជីវកម្មប្រកបដោយជោគជ័យផង និងរួមចំណែកទៅក្នុងការអភិវឌ្ឍនិងវិបុលភាពនៃប្រទេសវៀតណាមទៀតផង។
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc (ខាងឆ្វេង) ទទួលជួបអគ្គនាយកធនាគារ
MUFJ លោក Kanetsugu Mike (រូបថត៖ VGP)
ជួបពិភាក្សាជាមួយអគ្គនាយកធនាគារ MUFJ លោក Kanetsugu Mike នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសកម្មភាព ធ្វើអាជីវកម្មនៅវៀតណាមរបស់ MUFJ ដែលជាធនាគារធំបំផុតនៃជប៉ុន ហើយមានគោលបំណងថា ធនាគារនេះបន្តជាស្ពានតភ្ជាប់សំខាន់មួយដើម្បីជំរុញការបណ្ដាក់ទុនរបស់សហគ្រាសជប៉ុនចូលមកវៀតណាម។
ទិដ្ឋភាពនៃជំនួបជាមួយប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Mitsubishi លោក Takehiro Kakeuchi
នៅក្នុងជំនួបជាមួយប្រធាននិងជាអគ្គនាយកក្រុមហ៊ុន Mitsubishi លោក Takehiro Kakeuchi នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យ Mitsubishi ធ្វើការស្រាវជ្រាវដើម្បីបណ្ដាក់ទុនចូលមកគម្រោងការណ៍ដោយ ទ្រង់ទ្រាយធំៗដូចជាការកសាងទីក្រុងឆ្លាតវៃនៅវៀតណាម កសាងកំពង់ផែ Lien Chieu នៅ Da Nang ជាដើម៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម