• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរចូលរួម សម័យប្រជុំជាន់ខ្ពស់នៃមហាសន្និបាតអ.ស.បនីតិកាល៧៣

 នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ​២០១៨ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ដឹកនាំ គណៈ​ប្រតិភូជាន់​ខ្ពស់​វៀតណាម​ អញ្ជើញវិលត្រឡប់មកទីក្រុ​ងហាណូយវិញ បញ្ចប់ប្រកប​ដោយ​ជោគជ័យ​នូវ​ដំណើរ​ចូល​រួម​សម័យ​ប្រជុំជាន់​ខ្ពស់​នៃមហា​​សន្និបាតអ.ស​.បនីតិកាលទី៧៣ នៅទីក្រុងញូវ​យ៉ក់ ប្រទេសអាមេរិក។

​ 
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងសន្ទុរកថានៅមហាសន្និបាតអ.ស.ប (រូបថត៖ dantri.com.vn)

ក្នុងរយៈ​ពេលមួយថ្ងៃ នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បាន អញ្ជើ​ញចូល​រួមនិង​ថ្លែង​សន្ទុរកថា​នៅសម័យ​ប្រជុំនៃ​មហាសន្និបាតអ.ស.ប ​ជួប សវនាការជាមួយប្រធាន​មហាសន្និបាត អ.ស​.បអគ្គលេខាធិការ​អ.ស.ប​ ប្រមុខ រដ្ឋនិងថ្នាក់ដឹកនាំ​នៃប្រទេសជាច្រើន ជួបចរចាជាមួយសម្ព័ន្ធក្រុមហ៊ុ​នធំៗនៃ ប្រទេសអាស៊ាន ជួ​បសំ​ណេះសំ​ណាលជាមួយមិត្តភក្តិអន្តរជាតិ ក្រុមបេសកកម្ម វៀ​តណាមប្រចាំអ.ស.ប​និង​តំណាង​សហគមន៍​ជនវៀត​ណាម​នៅទីក្រុងញូវយ៉ក់ផងដែ​រ​។

អញ្ជើញ​ថ្លែងសន្ទុរកថានៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសទាំង១៩៣ដែលចូលរួម​កសម័យ​ប្រជុំជាន់ខ្ពស់​នៃ​មហា​សន្និ​បាត​​អ.ស.បក្រោមប្រធានប​ទ “ដើម្បី អ.ស.បខិតមក​ជិតមនុស្ស​គ្រប់​រូប៖ ថ្នាក់ដឹកនាំ​នៅ​ទូទាំង​សកល​លោកនិងការ ទទួលខុសត្រូវរួមដើម្បីសង្គមនានាប្រកបដោយសន្តិភាព សមភាពនិងចីរភាព” នោះ លោក ​Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលជ្រួត ជ្រៀបក្នុងការគោរពធម្មនុញ្ញអ.ស.ប គោល​ការណ៍ជាសារវ័ន្តនានានៃច្បាប់អន្តរ ជាតិស្ដីពីការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី ក្នុងនោះ​មាន​តំបន់​សមុទ្រ​ ខាងកើត។ លោកបានសម្ដែងគោលបំណងថា បណ្ដាមហាអំណាចពិភពលោក និងប្រទេស​អភិវឌ្ឍន៍​នឹង​ធ្វើសកម្មភាពជាក់ស្ដែងដើម្បីក្លាយទៅជាគំរូក្នុងការរក្សាសន្តិភាពនិងវឌ្ឍនភាព ហើយ​មហា​សន្និបាត​​អ.ស.បនឹងក្លាយទៅជាមជ្ឈមណ្ឌល ដើម្បីប្រទេសនិងប្រជាជាតិទាំងឡាយសហការគ្នាដើម្បីសន្តិភាព សមភាព​និង ការអភិវឌ្ឍដោយចីរភាព។

 
 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួបសវនាការជាមួយ អគ្គលេខាធិការអ.ស.បលោក Antonio Guterres (រូបថត៖ VGP)

ក្នុង​ឱកាសនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានថ្លែងអំណរ គុណចំពោះប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ទាំង​៥៣ ដែលបានយល់ស្របគ្នា ជ្រើសរើសវៀតណាមជាបេក្ខជនតែមួយ គត់នៃក្រុមនេះ​ដែល​ចុះ​ឈ្មោះកាន់​តំណែង​ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស​.បអាណត្តិ២០២០-២០២​១។
 
នៅខាង​ក្រៅសម័យប្រជុំខាងលើ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជួប​សវនាការ​ជាមួយ​ប្រធាន​មហាសន្និ​បាតអ.ស.បលោកស្រី Ma​ria Fernanda Espinosa Garces អគ្គលេខាធិកា​រអ.ស.បលោក ​Antonio Guterres ប្រធាន​ក្រុមប្រឹក្សារដ្ឋគុយបា ប្រធានាធិបតីនៃបណ្ដា​ប្រទេស Croatia Fiji និង Saint Lucia ជា​ដើម។
 
លោកនាយក​រដ្ឋមន្រ្តីក៏បានទទួលជួបប្រធានមូលនិធី Harbinger និងថ្នាក់ ដឹកនាំនៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំ​ៗ​ផ្សេង​ៗ​ទៀត​របស់​អាមេរិកផងដែរ ដូច​ជា GE Walmart Amazon HSBD Metlife។​ ល៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top