• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan

នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយលោក Jamie Dimon ប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan របស់អាមេរិក។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) ទទួលជួបសន្ទនាជាមួយលោក
Jamie Dimon ប្រធានសម្ព័ន្ធក្រុមហ៊ុន JP Morgan (រូបថត៖ TTXVN)

អបអរសាទរការដែល JP Morgan នាពេលកន្លងទៅបានសហការយ៉ាងល្អប្រសើរជាមួយវៀតណាម ហើយចូលរួមយ៉ាងសកម្មក្នុងការធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសធំៗនៅវៀតណាម លោក Nguyen Xuan Phuc អះអាង​ថា​ វៀតណាមកំពុងជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ដូច្នេះហើយត្រូវការ ការចូលរួមរបស់ដៃគូធំៗដូចជា JP Morgan។

រីឯខ្លួនវិញ លោក Jamie Dimon បានអះអាងថា JP Morgan មានគោលបំណងចង់ធ្វើអាជីវកម្មដ៏យូរអង្វែងនៅវៀតណាមដោយផ្គត់ផ្គង់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ល្អបំផុតសំរាប់ដៃគូ សហគ្រាស និងអង្គការឥណទាននៅទី​នេះ​។ លោក Jamie Dimon អះអាងថា JP Morgan ត្រៀមខ្លួនជាស្រេចចូលរួមក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេសគឺការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារនិងធ្វើភាគហ៊ុនភាវូបនីយកម្មនៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top