• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញជា​អធិបតីកិច្ច​ប្រជុំ​គណៈប​ញ្ជាណែនាំជា​តិស្តីពីការ​កសាង​មណ្ឌល​ពិសេស​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ 

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ​​២០១៨ នៅទីស្នាក់ការរដ្ឋាភិបាល​ គ​ណៈកម្មាធិការបញ្ជាណែនាំ​ ជាតិ​ទទួល​បន្ទុក​ការ​កសាង​អង្គភាពរដ្ឋ​បាល-សេដ្ឋកិច្ចពិសេស ​(ឬហៅថាមណ្ឌល ពិសេស)​ បានបើកកិច្ចប្រជុំដំបូ​ង។
 
អញ្ជើញ​ថ្លែងមតិក្នុងកិច្ចប្រជុំនេះ​ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc បានស្នើឲ្យតំ​ណាង​ចូល​រួម ពិភាក្សាលើ​ខ្លឹមសារដែល គណៈក​ម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​និង​សមាជិក​សភាកំ​ពុង​ផ្តោតការ​យក​ចិត្ត​ទុក​ដាក់​ នោះគឺ​ គម្រោងការកសាងមណ្ឌល​ពិសេស គោលនយោបាយស្តីអំពី​ដីធ្លីនិងថវិការ​ សម្រាប់​វិនិយោគ​លើម​ណ្ឌល​ពិសេស​នេះ។​
 
តំណាងចូលរួ​មកិច្ចប្រជុំនេះ  សុទ្ធតែបានគាំទ្រនូវវិធា​នការបង្កលក្ខណៈ​ងាយ ស្រួល​សម្រាប់​សហគ្រិន​ធ្វើ​អាជីវកម្ម​​នៅមណ្ឌល​ពិសេស ដើម្បីមណ្ឌលពិសេ​សនេះ នឹងក្លាយទៅជាអង្គភា​ពរដ្ឋ​បាល-សេដ្ឋកិច្ច​ពិសេស​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​
 

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

អស់រយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់ភាគកណ្តាលបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាពិសេសទឹកជំនន់ធំៗ រួមផ្សំជាមួយនឹងជំនោរខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតយ៉ាងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងបណ្តាខេត្ត Gia Lai, Dak Lak, Lam Dong និង Khanh Hoa។

Top