• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម៖ PVN បន្តផលិតកម្មធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពអះ អាងនូវអធិបតេយ្យភាពជាតិ


នាយករដ្ឋមន្ត្រីវៀតណាម៖ PVN បន្តផលិតកម្មធ្វើអាជីវកម្ម
ប្រកបដោយប្រសិទ្ធភាពអះ អាងនូវអធិបតេយ្យភាពជាតិ

នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធី​ប្រកាសនិងប្រគល់សេចក្តីសម្រេចសំរាប់ប្រធានថ្មីនៃក្រុមប្រឹក្សាសម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័ន្ធជាតិវៀតណាម (PVN) លោក Tran Sy Thanh អតីតលេខាគណៈកម្មា ធិការបក្សខេត្ត Lang Son។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានចាត់ទុកថា៖ ទោះបីជាស្ថានភាពនៅក្នុងនិងក្រៅប្រទេសក្នុងរយៈពេលកន្លងទៅ​មានការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ សម្ព័ន្ធក្រុមហ៊ុនបានខំប្រឹងប្រែងដើម្បីជំនះពុះពារសំដៅដណ្តើមបាន​លទ្ធផលវិជ្ជមាន។ ផ្តោតទៅលើតួនាទីសែនសំខាន់របស់ PVN ក្នុងបុព្ធហេតុកសាងនិងការពារមាតុប្រទេសនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ PVN គប្បីអនុវត្តភារកិច្ចធ្ងន់ធ្ងរដែលបក្សរដ្ឋនិងប្រជាជនបានប្រគល់​ជូន​គឺ​ផលិតធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពរួមចំណែកការពារនិងអះអាងនូវអធិបតេយ្យភាពជាតិធានាសន្តិសុខ​ថាមពលរបស់ប្រទេសជាតិ។ ដោយមានបទពិសោធន៍ជាច្រើន នាយករដ្ឋមន្ត្រីជឿជាក់ថា៖ លោក  Tran Sy Thanh នឹងសម្រេចភារកិច្ចដែលបក្សរដ្ឋបានប្រគល់ជូនប្រកបដោយល្អប្រសើរ។ លោក Nguyen Xuan Phuc ក៏បានស្នើឲ្យ PVN ប្រមូលផ្តុំបញ្ជាណែនាំបណ្ដាគំរោងការណ៍សំខាន់ៗរបស់ប្រទេសជាតិ ក្នុងនោះ មានគំរោងការណ៍ធ្វើអាជីវកម្មប្រេងឧស្ម័ន្ធ គំរោងការណ៍លើកកំពស់និងបើកទូលាយទិន្នផលនៃរោងចក្រចម្រាញ់ប្រេង Dung Quat ។ល។៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

វៀតណាមជំរុញការទូតទ្វេភាគីនៅ AMM-៥៨

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ នៅទីក្រុងគូឡាឡាំពួ (ម៉ាឡេស៊ី) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក ប៊ុយ ថាញ់ សឺន អញ្ជើញជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ចិន និងស្វីស។

Top