• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម៖ «តភ្ជាប់» គឺជាកូនសោរនៃជោគជ័យរបស់ខេត្ត Dong Thap


 នាយករដ្ឋមន្ត្រីវៀតណាម៖ «តភ្ជាប់» គឺជាកូនសោរនៃជោគជ័យរបស់ខេត្ត Dong Thap

នាព្រឹកថ្ងៃទី១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ ​នៅទីក្រុង Cao Lanh នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀត​ណាម លោក  Nguyen Xuan Phuc បាន​អញ្ជើញចូ​លរួមសន្និសីទ​ពន្លឿនការវិ​និយោគ​ឆ្នាំ ២០១៧ នៅខេត្ត Dong Thap ដោយ​ប្រធាន​បទ ​«ខេត្ត  Dong Thap សក្តានុភាពរបស់យើ​ងខ្ញុំ​-ឱកាស របស់មិត្ត​»។ តាម​រយៈនោះ ខេត្ត Don​g Thap បាន​ផ្តោត​​សំខាន់ទៅ​លើកិច្ចសហប្រតិបត្តិការ​ វិនិយោគ​ចូលក្នុង​វិស័យកសិកម្ម​ច្នៃប្រឌិត​កសិផល​និង​វិស័យទាក់​ទិន​នានា​។ ស្តី​អំពីការកំណត់ទិសដៅអភិវឌ្ឍន៍​ចំពោះខេត្ត​ Dong Thap ក៏ដូចជាតំប​ន់វាល​សណ្តទន្លេ Cuu Long នាយក​រដ្ឋមន្ត្រី  Nguyen Xuan Phuc បានលើកច្បាស់​ថា៖
 
«ទីមួយ​គឺកសិកម្មត្រូវ​អភិវឌ្ឍន៍​តាមទិស​បៃតង ស្អត តម្លាភាព និងជាដង​គម្មស់ស្នូល សំរាប់ការអភិវ​ឌ្ឍន៍។ យើង​​គប្បីយកចិត្ត​ទុកដាក់ដល់ក​សិកម្ម​បច្ចេកវិទ្យា​ខ្ពស់ កសិកម្ម សរីរាង្គ​ និងការ​អនុវត្ត​យ៉ាងខ្លាំង​បច្ចេក​វិទ្យា​ច្នៃ​ប្រឌិត​ ដើម្បីទាក់ទាញថែមទៀតប​ណ្ដាសហ គ្រាស​ធំៗវិនិយោគ​ចូលក្នុង​វិស័យក​សិកម្ម​នៅខេត្ត Dong Thap។»
 
ក្នុង​ក្របស័ណ្ឌសន្និសីទ​លើកនេះ នា​យករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​បើក សម្ពោធន៍​គេហទំព័​រសេវាកម្ម​សាធារណៈ​នៃខេ​ត្ត Dong Thap៖ egov​.dongthap.gov.vn៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top