• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ប្រទេសវៀតណាមដ៏ស្វាហាប់ សមាហរណកម្មនិងអភិវឌ្ឍន៍

ក្នុងឱកាសសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc មានបទសរសេរក្រោមចំណងជើងថា “ប្រទេសវៀតណាមមួយដ៏ស្វាហាប់ សមាហរណកម្មនិងអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ីហ្វិក​”​។


 នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ឆ្លើយសំណួររបស់វិនិយោគិន
នៅសន្និសីទកំពូលសហគ្រាសវៀតណាម២០១៧ (រូបថត៖ TTXVN)


ក្នុងអត្ថបទនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា ការដែលវៀតណាមចូលរួម APEC នាថ្ងៃទី១៥ វិច្ចិកា ឆ្នាំ១៩៩៨ ជាព្រឹត្តិការណ៍មាន អត្ថន័យដ៏សែនសំខាន់ដោយបើកចេញការអភិវឌ្ឍន៍របស់ប្រទេសជាតិលើគ្រប់ វិស័យ បង្កើតឡើងគ្រឹះស្ថានសំរាប់ការធ្វើសមាហរណកម្មយ៉ាងសកម្ម។

លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈនៃនិន្នាការសកលភាវូបនីយកម្មនិងបដិវត្តន៍ឧស្សាហកម្ម​៤.០​ នាបច្ចុប្បន្ននោះ រដ្ឋាភិបាលស្ថាបនារបស់វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការកសាងយន្តការគ្រប់​គ្រងដ៏បត់បែន ជួយឧបត្ថម្ភការជ្រៀតចូលទីផ្សារដោយតម្លាភាព រក្សាស្តង់ដាពលកម្មជឿនលឿន ការពារផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស ព្រមទាំងជំរុញការផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយឥតឈប់ឈរ។ ក្នុង​អត្ថបទ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះអាងថា វៀតណាមនឹងបន្តប្រដេញតាមគោលដៅអភិវឌ្ឍន៍ដោយនិរន្តរភាពនិងការសន្យា COP ២១ ប៉ារីសស្ដីពីកិច្ចការពារបរិស្ថាននិងកាត់បន្ថយការបញ្ចេញឧស្ម័ន​។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា នៅ APEC ២០១៧ លើកនេះ ថ្នាក់ដឹកនាំនៃខឿនសេដ្ឋកិច្ចសមាជិកទាំង២១នឹងរួមគ្នាឯកភាពលើដំណោះស្រាយដ៏ល្អបំផុតដើម្បី “បង្កើតកម្លាំងថ្មី ពូនជ្រំឲ្យអនាគតរួម”៕ 

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ទំនិញវៀតណាមស្វែងរកឱកាសបន្ថែមទៀតនៅក្នុងទីផ្សារចិននិងអាស៊ាន

ដោយមានអាជីវកម្មចូលរួមជាង ១២០ ស្តង់វៀតណាមនៅតែជាតំបន់តាំងពិព័រណ៍ដ៏ធំបំផុតមួយរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ២៣ (CAEXPO) ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៧-២១ ខែកញ្ញា នៅទីក្រុងណាននីង តំបន់ស្វយ័ត Zhuang ក្វាងស៊ី ប្រទេសចិន។

Top