• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ ធានាសន្តិសុខ សុវត្ថិភាព​យ៉ាង​ហ្មត់​ចត់​ក្នុង​សប្ដាហ៍​ជាន់​ខ្ពស់​ APEC​


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធី (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៧ នៅទីក្រុង Da Nang ភាគ​កណ្ដាល​វៀត​ណាម អនុគណៈកម្មការ​សន្តិ​សុខ​និង​សុខាភិបាល APEC ២០១៧ បានរៀបចំ​សមយុទ្ធ​វិធាន​ ការការពារសប្ដាហ៍ APEC​ ២០១៧។

អញ្ជើញ​ថ្លែងមតិនៅទីនេះ នាយក រដ្ឋមន្រ្តីវៀតណា​មលោក​ Nguyen Xuan Phuc បានដាក់ចេញសំណូ​មពរ​ថា៖ “កង​កម្លាំង​នគរបាល កងទ័ពចាំបាច់ត្រូវដំណើ​រការសកម្មភាព​យ៉ាងសកម្ម ទូលំទូលាយ ​និង​ដាច់​ខាត មិន​ទុក​ឲ្យជន​ប្រព្រឹត្ត​បទ​ល្មើស​ មានឱកាសបំផ្លិចបំផ្លាញ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ទីក្រុង ​Da Nang ខេត្ត Quang Nam និង​ខេត្ត Thua Thien Hue ក៏ដូចជាតំបន់ទាក់ទិននា​នា ចាំបាច់ត្រូវចលនាប្រជាជន​និងប្រព័ន្ធ នយោបាយ​ដើម្បីអនុវត្តល្អ នូ​វកិច្ចការពារសន្តិសុខមាតុប្រទេស ក្នុង​ប្រជាជន​ ដោះ ស្រាយទាន់ពេលវេលា​នូវអំពើបំផ្លិចបំផ្លាញ​ណាក៏ដោយ។ អនុគណៈកម្មការ សន្តិសុខ​និងសុខាភិបាល​សហការ ជាមួយ​ក្រសួង​នគរបាល ​ក្រសួងការពារ ប្រទេស ក្រសួងការ​បរទេស ទីក្រុង​ Da Nang និងតំបន់ផ្សេ​ងៗ ពិនិត្យ​ឡើង​វិញ នូវវិធានការ​ការ​ពារ ម្ចាស់ការសហការគ្នា ដើម្បីដោះ​ស្រាយគ្រប់ករណីក្នុង ស្ថានភាពអា​កាសធាតុស្មុគស្មាញណា​ ក៏ដោយ​ដែលអាច​​កើត​មាន​ឡើង”។
 
លោកនាយករដ្ឋមន្រ្តីបាន​លើកសរសើរនិងជឿជាក់ថា​ កងកម្លាំងនគ​របាល កងទ័​ពនិង​បណ្ដា​តំបន់ នឹង​ការពារ​​សុវត្ថិភាព​ប្រកបដោយ​ជោគជ័យសំរាប់ សប្ដាហ៍ជា​ន់ខ្ពស់ APEC នៅទីក្រុ​ង Da Nang៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top