• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយឯកអគ្គ រដ្ឋទូតនិងតំណាងស្ថាប័នអង្គទូត

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅខាងក្រៅសន្និសីទស្តីពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពវាលសណ្តទន្លេ​ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះ សំណាលជាមួយឯកអគ្គរដ្ឋទូតនិងតំណាងអង្គទូតមួយចំនួនប្រចាំនៅ​វៀត​ណាម​។​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្វីស
ប្រចាំនៅវៀតណាមលោក Pereric Hogberg

នៅក្នុងបណ្តាជំនួបនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា រដ្ឋាភិបាលវៀតណាម សូមថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការនិងការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពរបស់ប្រទេសទាំងអស់នេះ នឹងមាន​បំណងថា កម្មវិធីជួយឧបត្ថម្ភនេះបានរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀត ណាម ជាពិសេសលើវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ ថាមពល ការពារបរិស្ថាននិង ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីសុំឲ្យឯកអគ្គរដ្ឋទូតនិងអង្គទូតទាំងអស់នេះនឹងបន្តជួយឧបត្ថម្ភវាលសណ្ត ទន្លេ Cuu Long បង្កើតផែនការអភិវឌ្ឍន៍សមស្របជាមួយប្រៀបខ្លាំងរបស់តំបន់ នីមួយៗ រួម​ចំ​ណែកទៅក្នុងជោគជ័យរបស់សន្និសីទនិងជម្រុញទំនាក់ទំនងជាមួយប្រទេសនីមួយៗឲ្យកាន់តែជាក់ស្តែងប្រកបដោយ​ប្រសិទ្ធិភាពជាង៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top