
  នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខថៃ
 ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចនៅថៃ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានទទួលជួបសន្ទនាថ្នាក់ដឹកនាំ នៃសម្ព័ន្ធក្រុមហ៊ុនធំមួយចំនួន របស់ថៃ រួមមាន៖ សម្ព័ន្ធក្រុមហ៊ុន SGC សម្ព័ន្ធក្រុមហ៊ុន Big C & Group  ធនាគារ Kasikorn និងសម្ព័ន្ធក្រុមហ៊ុន Central Group ។
  
 ជួបសន្ទនាជាមួយ លោក Vikrom Kromadit អគ្គនាយកសម្ព័ន្ធក្រុម AMATA និងលោកស្រី Somhatai Panicheawa អគ្គនាយកក្រុមហ៊ុន AMATA  វៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖  រដ្ឋាភិបាលវៀតណាម ជានិច្ចកាលបង្កលក្ខណះងាយស្រួលសំរាប់វិនិយោគិនបរទេសនៅវៀតណាម ដែលក្នុងនោះមាន AMATA ផង។
  
 ជួបសន្ទនាជាមួយ លោក Roongrote Rangsiyopash ប្រធានក្រុមប្រឹក្សាអភិបាល និងជានាយកប្រតិបត្តិ សម្ព័ន្ធក្រុមហ៊ុន SGC នាយករដ្ឋមន្ត្រី បានអោយដឹងថា៖ គាំទ្របណ្ដាគំរោងការណ៍វិនិយោគរបស់សម្ព័ន្ធក្រុមហ៊ុន ក្នុងនោះមានគំរោងការណ៍ចម្រាញប្រេងភាគខាងត្បូង (LSP) នៅ ខេត្ត Ba Ria - Vung Tau ជាមួយទុនវិនិយោគសរុប ចំនួន 5,4 ពាន់លានដុល្លារអាមេរិក។ លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា៖ នេះគឺជាគម្រោងការណ៍ធំសំខាន់របស់វៀតណាម  ព្រមទាំងនេះក៏ជាគម្រោងការណ៍ដែលបាននាយករដ្ឋមន្រ្តីវៀតណាមនិងថៃ រំពឹងថានឹងជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរផងដែរ៕ 
  
 តាម VOV5 - វិទ្យុសម្លេងវៀតណាម
  

















