20/07/2017 10:53 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​ជួបធ្វើការ​ជាមួយ​សមាគម​អតីត​គ្រូបង្រៀ​នវៀតណាម​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយសមាគមអតីតគ្រូបង្រៀនវៀតណាម

នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បាន អញ្ជើញ​ជួប​ធ្វើ​ការ ជាមួយ​សមាគមអតីត​​គ្រូបង្រៀន​​វៀត​ណាម​។ 

នៅក្នុង​ជំនួប​នេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះការដែល សមាគមអតីតគ្រូ បង្រៀន​វៀតណាម មានគំនិត​ច្នៃប្រឌិតថ្មី និងសំណើរជាច្រើន ជូនក្រសួងអប់​រំនិង បណ្តុះបណ្តាលរួមទាំង ​ជាមួយ​បក្សនិង​រដ្ឋអំពី​ការអភិវឌ្ឍន៍​វិស័យអប់រំ និងបណ្តុះ បណ្តាល។ លោក Nguyen Xuan Phuc បានស្នើ​ឲ្យក្រសួង​អប់រំនិង​បណ្តុះបណ្តាល និ​ងក្រសួងស្ថាប័ននានា ផ្តោតការយកចិត្តទុក​ដាក់​ និងបង្កលក្ខណៈងាយស្រួល សម្រាប់​​សមាគមប្រតិបត្តិស​កម្មភាព។ លោកនាយករដ្ឋមន្ត្រី​មានបំណងថា សមាគម​អ​តីតគ្រូ​បង្រៀន​វៀត​ណាម​ ចូលរួមយ៉ា​ងសកម្មថែមទៀត​ ទៅក្នុងកិច្ចកា​រ​ផ្លាស់ប្តូរ​ វិស័យ​អប់រំរបស់ប្រទេស​ជាតិ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ