• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋ Rheinland-Pfalz


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ
អញ្ជើញទៅកាន់ព្រលានយន្តហោះ Frankfurt
 
(រូបថត៖VOV) 

បន្តសកម្មភាពក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងចូលរួមសន្និសីទកំពូល G២០  នារសៀលថ្ងៃទី៥  ខែកក្កដា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ​បានអញ្ជើញទៅកាន់ទីក្រុង Mainz ភាគនិរតីអាល្លឺម៉ង់។នៅទីនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc​ បានជួបធ្វើការជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធអាល្លឺម៉ង់និងជាអភិបាលរដ្ឋ Rheiland-Pfalz លោកស្រី Malu​ Drayer និងជួបធ្វើការជាមួយអភិបាលរងនិងជារដ្ឋមន្រ្តីសេដ្ឋកិច្ច គមនារគមន៍និងកសិកម្មរដ្ឋ Rheinland-Pfalz លោក Volker Wissing។

នៅជំនួបធ្វើការជាមួយលោកស្រី Malu Drayer ភាគីទាំងពីរបានឯកភាពវាយតំលៃថា ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋសភាអាល្លឺម៉ង់គាំទ្រការបង្កើតក្រុមសមាជិកសភាមិត្តភាពអាល្លឺម៉ង់-វៀត​ណាម​សំដៅបង្កើនថែមទៀតចំណងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការរវាងរដ្ឋសភានៃប្រទេសទាំងពីរ ជាពិ​សេស​​គឺលើវិស័យនីតិបញ្ញត្តិ។

មុននោះ ក្នុងជំនួបធ្វើការជាមួយអភិបាលរងលោក Volker Wissing នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អះ​អាងថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចជាសសរទ្រូងនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម-អាល្លឺម៉ង់ ហើយ​ចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាទំនាក់ទំនងពាណិជ្ជកម្មវិនិយោគ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top