• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនប្រកបដោយជោគជ័យ


លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្ដាល និងក្រុមហ៊ុន Nidec Shimpo 

បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាទីស្នាក់ការកណ្ដាលនិងក្រុមហ៊ុន Nidec Shimpo ចំណុះសម្ព័ន្ធក្រុមហ៊ុន Nidec ប្រទេសជប៉ុន។ នេះជាសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេនៅ​លើ​ពិភពលោកអំពីផលិតផលម៉ូតូគ្រប់ប្រភេទ។ Nidec បានចួលរួមលើវិស័យវិនិយោគធំនៅទីក្រុងហូជិមិញ ហើយរួមចំណែកអភិវឌ្ឍន៍លើវិស័យសេដ្ឋកិច្ចសង្គមកិច្ចរបស់ទីក្រុងហូជីមិញក្នុងអំឡុងពេល ២០ ឆ្នាំកន្លងទៅ​។ នៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា នាពេលខាងមុខរដ្ឋាភិបាលវៀតណាមនិងទីក្រុងហាណូយនឹងបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិនដែលក្នុងនោះមាន Nidec។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានទទូលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសមាគមមិត្តភាពជប៉ុន - វៀតណាមនៅខេត្ត Osaka Hyogo Nara និងសមាគមមិត្តភាពជប៉ុន - វៀតណាម Sakai។

នាពេលល្ងាចថ្ងៃដដែល មុននឹងវិលត្រឡប់មកមាតុប្រទេសវិញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Osaka​ និងជួបសំណេះណាលជាមួយតំណាងសហគមន៍ជនវៀតណាមនៅតំបន់ Kansai ផងដែរ៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

រយៈពេល ១០ខែ ដើមទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលទទួលបានគឺខ្ពស់បំផុត ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក

ទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅ (ក្រសួងហិរញ្ញវត្ថុ) នាថ្ងៃទី ៦ ខែវិច្ឆិកា បានបង្ហាញថា ការវិនិយោគបរទេសដែលបានចុះបញ្ជីសរុប (FDI) នៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី ៣១ ខែតុលា បានឈានដល់ជាង ៣១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top