• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបជុំជាមួយវិនិយោគិនជប៉ុន

 
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ជួបជុំជាមួយវិនិយោគិនជប៉ុន

ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុន និងចូលរួមសន្និសីទស្ដីពីអនាគតអាស៊ី នាព្រឹកថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងតូក្យូ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានជួបសំណេះសំណាលជាមួយវិនិយោគិនជប៉ុន។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នេះជាពេលវេលាសមស្របបំផុតក្នុងកិច្ច​សហប្រតិបត្តិការ​រ​វាងប្រទេសទាំងពីរនិងសហគ្រាសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថារដ្ឋាភិបាលវៀតណាមបានអនុវត្តការស្ថាបនា សុចរិត បម្រើប្រជាជននិងសហគ្រាស និងកំពុងបន្តកែលម្អបរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម។ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖

«រដ្ឋាភិបាលនឹងជំរុញថែមទៀតការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអគ្គិសនី។ រដ្ឋាភិបាលក៏មានគោលការណ៍បង្រួមគំលាតលើវិស័យដែលរដ្ឋាភិបាលមិនចាំបាច់ក្ដោបក្ដាប់ឡើយ ហើយបើកទូលាយទីផ្សារ ជាពិសេសគឺធ្វើភាគហ៊ុនភាវូបនីយកម្មសហគ្រាសរដ្ឋ រួមទាំងវិស័យអគ្គីសនីសហគ្រាសជប៉ុនអាចវិនិយោគផ្ទាល់ចូល​ក្នុងសហគ្រាសភាគហ៊ុនភាវូបនីយកម្ម ឫតាមរយៈបណ្ដាមូលនិធិវិនិយោគនៅវៀតណាម ដើម្បីក្លាយទៅជាម្ចាស់ភាគហ៊ុនយុទ្ធសាស្ត្ររបស់សហគ្រាសរដ្ឋដែលយើងខ្ញុំមានគោលការណ៍លក់ចេញ "។

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់នូវបញ្ជីដែលវិនិយោគិននៅ ជប៉ុនមានការយកចិតទុកដាក់ដែលក្នុងនោះមានវិស័យវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ គម្រោងការណ៍សហប្រតិបត្តិការសាធារណៈនិងឯកជន (PPP) ជាដើម៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមបន្តគាំទ្រទីម័រខាងកើតចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពរបស់អាស៊ាន

វៀតណាមនឹងបន្តគាំទ្រទីម័រខាងកើត ចូលរួមប្រកបដោយប្រសិទ្ធភាពក្នុង សកម្មភាពរបស់អាស៊ាន តាមទាន់វឌ្ឍនភាពអភិវឌ្ឍន៍នៃប្លុកទាំងមូល។

Top