• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យ 

នាព្រឹកថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៧ តាមម៉ោងនៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញវិលត្រឡប់មកដល់ព្រលានយន្តហោះ Noi Bai វិញ បញ្ចប់ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកប្រកបដោយជោគជ័យតាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី​លោក Donald Trump ។ នេះគឺជាដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិកលើកដំបូងរបស់នាយករដ្ឋមន្ត្រីក្នុងឋានៈជាប្រមុខរដ្ឋាភិបាលវៀតណាម។ ក្នុងអំឡុងពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ឧសភា) នៅអាមេរិកនោះ លោកបានមានកម្មវិធីធ្វើការចំនួន ៤៥ សកម្មភាព។ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី លោកមានជំនួបចរចាជាមួយប្រធានាធិបតីលោក Donald Trump។ នៅទីនេះ ភាគីទាំងពីបានអះអាងការសន្យាបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរប្រកបដោយស្ថិរភាព យូរអង្វែង ក​សាងនិងមានផលប្រយោជន៍ដូចគ្នា រួមចំណែកដល់សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅតំបន់អាស៊ី - ប៉ាស៊ីហ្វិកនិងនៅលើពិភពលោក ដោយផ្អែកលើមូលដ្ឋានគោរព ធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្ដរជាតិ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពដែនដីនិងរបបនយោបាយរបស់គ្នាទៅវិញទៅ​មក​។​ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សហប្រតិបត្តិការមនុស្សធម៌​ ជួបប្រាស្រ័យរវាងប្រជាជន វិទ្យាសាស្រ្ត - បច្ចេកវិទ្យា អប់រំ - បណ្តុះបណ្តាជាដើម។ ថ្នាក់ដឹកនាំទាំងពីរូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសេរីនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត។          នៅទីស្នាក់ការ​អង្គការសហប្រជាជាតិនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាវៀតណាមចូលរួមអង្គការសហប្រជាជាតិ ដោយមានការធ្វើជាកសិណសាក្សី​របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres  ប្រធានក្រុមប្រឹក្សាអង្គការសហប្រជាជាតិលោក Peter Thompson មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិនិងបណ្ដាឯកអគ្គរដ្ឋទូត ប្រធានតំណាងគណៈប្រតិភូប្រទេសផ្សេងៗ។          ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអាមេរិកនាយករដ្ឋមន្ត្រីបាន​ចំណាយពេលវេលាជាច្រើនដើម្បីជួបជុំជាមួយសហគ្រាស សម្ព័ន្ធក្រុមហ៊ុនធំរបស់អាមេរិក ហើយចួលរួមកិច្ចចរចារតុមូលស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ហិរញ្ញវត្ថុរវាងវៀតណាមនិងអាមេរិក។     
អាចនិយាយបានថា ដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិករបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ទទួលបានជោគជ័យដ៏ល្អប្រសើរ  ភាគីទាំងពីរបានសន្យារក្សានិងការអភិវឌ្ឍន៍សន្ទុះនៃទំនាក់ទំនងនេះ ព្រមទាំង​ទទួលបានការយល់ដឹងរួមស្ដីពីក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងអាមេរិក​នារយៈពេលខាងមុខ រួមចំណែកដល់សន្តិភាពនិងភាពសំបូររុងរឿងនៅតំបន់និងនៅលើពិភព​លោក​៕​

 

តាម VOV5-វិទ្យុសម្លេងវៀតណាម


នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top