នាយករដ្ឋមន្ត្រី៖វៀតណាមប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស
នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកំពង់ផែកងពល នាវាមុជទឹក ១៨៩ កងទ័ពជើងទឹកទីបញ្ជាការកងទ័ពជើងទឹកបានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ នាវាមុជទឹកពីរគ្រឿងមានឈ្មោះ Da Nang និង Ba Ria – Vung Tau។ នេះជានាវាមុជទឹកចំនួន ២ ចុងក្រោយ ក្នុងចំណោមនាវាមុជទឹកទំនើបចំនួន៦ ដែលបានរុស្ស៊ីដំឡើងតាមកិច្ចសន្យារវាងភាគីទាំងពីរ ចាប់ពីឆ្នាំ ២០០៩។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖
“ យើងត្រូវអះអាងថា៖ គោលមាគា៍ការពារប្រទេសរបស់វៀតណាមគឺសន្តិភាពនិងស្វ័យការពារ។ ការទំនើបភាវូបនីយកម្មយោធានេះ មិនម៉ែនជាការប្រណាំងសព្វវុធទេ ហើយក៏មិនតម្រង់ទៅលើប្រទេសជាតិណាមួយទេ ប៉ុន្តែដើម្បីការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រនិងតំបន់ខ្ពង់រាបបាតសមុទ្រប្រទេសជាតិ ក្នុងគ្រប់កាលៈទេសៈ។ កម្មាភិបាល និងយុទ្ធជនម្នាក់ៗ ត្រូវធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់ប្រទេសជាតិ និងរក្សាសន្តិភាពនៅតំបន់សមុទ្រខាងកើត។”
ក៏ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានស្នើអោយកងកម្លាំងប្រដាប់អាវុធនិយាយរួម និងកងទ័ពជើងទឹកនិយាយដោយឡែក ជួយជ្រោមជ្រែងអនុវត្តយ៉ាងហ្មត់ចត់គោលការណ៍របស់បក្ស និងរដ្ឋ ក្នុងការងារដោះស្រាយជំលោះនៅសមុទ្រខាងកើត។ ដោយមានសុច្ឆន្ទះ និងការខំប្រឹងប្រែងរបស់ខ្លួនវៀត ណាមប្តេជ្ញាចិត្តរក្សា ការដោះស្រាយជំលោះនៅសមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ច្បាប់សមុទ្រវៀតណាម ឆ្នាំ ២០១២ និងបន្តកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីតំបន់សមុទ្រខាងកើតប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងឡាយក្នុងតំបន់និងលើពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម