• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅសម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau


នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទៅបំពេញការងារនៅ
សម្ព័ន្ធក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau

នា​ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនារូបសណ្ឋានកែច្នៃបង្កង នៅក្រុមហ៊ុនភាគហ៊ុនសម្ព័ន្ធ​ក្រុមហ៊ុនជលផល Minh Phu ខេត្ត Ca Mau (ភាគខាង​ត្បូង​វៀត​ណាម)​។​ នេះជាសហគ្រាសនាំមុខនៅវៀតណាមនិងលើពិភពលោកអំពីការនាំចេញបង្កង។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់​ចំពោះ​លទ្ធផលផលិតកម្ម អាជីវកម្ម ក្នុងរយៈពេលកន្លងទៅ របស់សហគ្រាស។​ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើអោយសម្ព័ន្ធក្រុមហ៊ុនត្រូវស្រាវជ្រាវ​អភិវឌ្ឍន៍រូបសណ្ឋានចិញ្ចឹមបង្កងផង ការពារព្រៃ​និងបរិស្ថានផង។ ដោយមាន​បរិមាណពលករច្រើន Minh Phu ក៏ត្រូវយកចិត្តទុកដាក់ថែមទៀតចំពោះជីវភាព​រស់នៅរបស់ពលករ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏មានគោល​បំណងថា៖ Minh Phu ខំប្រឹងប្រែងទទួលអោយបានទំហំពាណិជ្ជកម្មនាំចេញបាន​២ពាន់លានដុល្លារអាមេរិក នាឆ្នាំ២០២១ រួមចំណែកសម្រេចគោលដៅទំហំ​ពាណិជ្ជកម្មនាំចេញបង្កងរបស់ប្រទេស​ទាំងមូលគឺ១០ពាន់លានដុល្លារអាមេរិក។

ក៏ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំរកានព្វស័ក២០១៧ នាយករដ្ឋមន្ត្រី លោក ​Nguyen Xuan Phuc ក៏បានអញ្ជើញទៅជូនពរឆ្នាំថ្មី កម្មាភិបាល បដិវត្តន៍​ជើងចាស់​មួយចំនួននៅទីក្រុង Can Tho ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top