នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phucបានសំណូមពរឲ្យផ្តល់ដីជួយកសាងផ្ទះស្នាក់នៅថ្មីសម្រាប់ប្រជាជនក្រោយគ្រោះទឹកជំនន់
នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅត្រួតពិនិត្យផ្ទាល់នូវស្ថានភាពខូចខាតបន្ទាប់ពីគ្រោះទឹកជំនន់ និងការងារជំនះពុះពារ នូវផលវិបាកនៅភូមិ An Xuyen 3 ឃុំ My Chanh ស្រុក Phu My ខេត្ត Binh Dinh។ នៅទីនេះ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc បានបញ្ជាណែនាំឲ្យរដ្ឋអំណាច ខេត្ត Binh Dinhឲ្យអនុវត្តយ៉ាងឆាប់ៗការផ្តល់ដី និងជួយឧបត្ថម្ភសាងសង់ផ្ទះ ឲ្យប្រជាជន។ នាយករដ្ឋមន្ត្រីក៏បានចែករំលែក និងលើកទឹកចិត្តប្រជាជនឲ្យ បានជួយគ្នាទៅវិញទៅមកសំដៅជំនះពុះពារ រាល់ការលំបាកនេះ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានអញ្ជើញជូនអំណោយសម្រាប់គ្រួសារចំនួន១១ គ្រួនៅឃុំ My Chanh ដែលបាត់បង់ផ្ទះដោយទឹកជំនន់ផងដែរ៕
តាម VOV5 – វិទ្យុសំឡេងវៀតណាម