• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី១៨៥ទិវាបង្កើតខេត្ត Hung Yen


នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី១
ជូនខេត្ត Hung Yen (រូបថត៖VOV)

នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ១៨៥ ទិវាបង្កើតខេត្ត Hung Yen (១៨៣១​-​២០១៦​) ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅទីក្រុង Hung Yen ភាគខាងជើងវៀតណាម។នៅទីនេះ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ នាយករដ្ឋមន្រ្តវៀតណាមលោក Nguyen Xuan Phuc បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ទី ១ ជូនបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Hung Yen ដើម្បីទទួលស្គាល់នូវគុណូបការៈរបស់ខេត្តក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្រ្តីចាត់ទុកថា នា ពេលខាងមុខ ខេត្ត Hung Yen ត្រូវខំប្រឹងប្រែងទទួលបានកំណើនលឿន និរន្តរភាពដោយផ្សាភ្ជាប់នឹងការលើក​កំពស់ជីវភាពរស់នៅរបស់ប្រជាជន៖ 

“ជាខេត្តដែលមានទីតាំងងាយស្រួលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច មានអំណោយផលធម្មជាតិនិងសង្គមដ៏វិជ្ជមាន ជា​ពិសេសគឺច្រកទ្វារនៃរដ្ឋធានី នាពេលខាងមុខ ខេត្ត Hung Yen ចាំបាច់ត្រូវពង្រីកឧត្តមភាពសក្ដានុភាព ជំ​នះ​ពុះពារលើការលំបាកសាកល្បង។ ខេត្តត្រូវទាក់ទាញនិងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពកម្លាំង​ អនុវត្តន៍ដោយព្រមៗគ្នានូវដំណោះស្រាយ ខំប្រឹងប្រែងអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ភារកិច្ច​ដែលបានដាក់ចេញ ដើម្បីក្លាយទៅជាខេត្តសម្បូរធូរធានិងអារិយធម៌”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top