ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ៖តំបន់ Tay Nguyen ត្រូវស្តារឡើងវិញនិងអភិវឌ្ឍន៍ព្រៃ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងការជួបជាមួយគណៈកម្មាធិការទទូលបន្ទុកតំបន់ Tay Nguyen
អញ្ជើញថ្លែងមតិនៅក្នុងសន្និសីទ ស្តីពីបណ្តាដំណោះស្រាយ សំដៅស្តារឡើងវិញតំបន់ Tay Nguyen ប្រកបដោយចីរភាព ដែលប្រព្រឹត្តទៅនៅទីក្រុង Buon Ma Thuot ខេត្ត Dac Lak នាព្រឹកថ្ងៃទី២០ ខែមិថុនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ នូវភារកិច្ចសំខាន់នាបច្ចុប្បន្នរបស់តំបន់ Tay Nguyen គឺត្រូវស្តារឡើងវិញ និងអភិវឌ្ឍន៍ព្រៃឈើ។ នាយករដ្ឋមន្ត្រី បានប្រគល់ឲ្យក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកសាងយន្តការគោលនយោបាយស្តារឡើងវិញ និងអភិវឌ្ឍន៍ព្រៃនៅតំបន់ Tay Nguyen ដាក់ជូននាយករដ្ឋមន្ត្រី នៅក្នុងពេលវេលាខ្លីបំផុត។
នៅក្នុងសន្និសីទនេះដែរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលបានប្រកាសជាសាធារណ ចំពោះការបិទព្រៃឈើធម្មជាតិ ហើយមិនផ្ទេប្តូរព្រៃឈើធម្មជាតិចំនួន២,៥លានហិកតាទៅគោលដៅផ្សេង រួមទាំងគំរោងការត្រូវបានអនុម័ត ប៉ុន្តែមិនទាន់អនុវត្តផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម