• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ថៃប្រចាំនៅវៀតណាម


នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត ថៃប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី១៥ ខែ​មិថុនា ឆ្នាំ​២០១៦ នៅក្នុងជំនួបសន្ទនា​ជាមួយឯកអគ្គរដ្ឋទុត​ម៉ាឡេស៊ី M.Zamruni Khalid នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖ វៀត​ណាម​ជានិច្ច​កាល​គោរព​ទំនាក់​ទំនង​ដៃគូយុទ្ធសាស្ត្រ ជាមួយម៉ាឡេស៊ី​និងមាន​គោល​បំណង​ជំរុ​ញ​កិច្ច​សហប្រតិបត្តិ​ការ​ជិត​ស្និទ្ធិ ជាមួយ​ម៉ាឡេស៊ី ដើម្បី​រួមគ្នា​ជំរុញទំនាក់ទំនងដ៏ល្អប្រសើរ​នេះតទៅ​ទៀត។ នាយក​រដ្ឋមន្ត្រី​បាន​ស្នើម៉ាឡេ​ស៊ី​លើក​ទឹក​ចិត្តអង្គភាពអាជីវកម្មម៉ាឡេស៊ីបន្ត​ បើកទូលាយការវិនិយោគ ធ្វើអាជីវកម្មនៅវៀត​ណាម ក៏ដូច​ជាបង្ក​លក្ខណះ​ងាយស្រួលសំ​រាប់​ អង្គភាពអាជីវកម្មវៀតណាម វិនិយោគ​នៅទីផ្សា​រម៉ាឡេស៊ីផង​ដែរ។

​ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃ ប្រចាំនៅវៀតណាម លោក Manopchai Vongphakdi  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់​ថា៖ ទំនាក់​ទំនងវៀតណាម-ថៃ​កំពុងអភិវឌ្ឍន៍ដ៏​ល្អប្រសើ។ នាយក​រដ្ឋមន្ត្រីក៏បាន​សម្ដែងអំណរ​គុណ ចំពោះរដ្ឋាភិបាល និង​អង្គភាព​អាជីវកម្ម​ថៃបាន​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ ទឹក​ប្រាក់ចំនួន១០ហ្មឺនដុល្លារអាមេរិក ជំនះពុះពារលើផលវិបាក​ដោយភាពរាំងស្ងួត​ និងជាតិ​ប្រៃជ្រាប​ចូល​នៅតំបន់វាល​សណ្ដរ​ទន្លេ Cuu Long ។ ស្ដីអំពីបញ្ហាវៀតណាម​និងថៃជាប្រទេស​ចំនួន​២ក្នុងចំ​ណោម​ប្រទេស​៣នាំចេញ​ អង្ករច្រើនបំផុតលើពិភព​លោក​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​សង្កត់​ធ្ងន់​ថា​៖ ប្រទេស​ទាំង​ពីរត្រូវបន្តកិច្ចសហប្រតិបត្តិការ​ក្នុងវិស័យនេះ ដើម្បីនាំមកនូវផលប្រយោជន​សំរាប់​ប្រជាជន​នៃប្រទេស​ទាំងពីរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិនៅវៀតណាម

នារសៀលថ្ងៃទី២ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋ មន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅ វៀតណាម លោកស្រី Gillian Bird ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើម អាណត្តិបេសកកម្មនៅវៀតណាម។

Top