13/07/2021 13:47 GMT+7 Email Print Like 0

ធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងអ៊ីស្រាអែលកាន់តែជាក់ស្តែងនិងមានប្រសិទ្ធភាពខ្ពស់

នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ពីទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអបអរសាទរចំពោះលោក Naftali Bennett ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីអ៊ីស្រាអែលកាលពីខែមិថុនា ព្រមទាំងជឿជាក់ថា ភាគីទាំងសងខាងនឹងធ្វើការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ ១៩ យ៉ាងឆាប់ៗនេះ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងនឹងសហការស្រាវជ្រាវនិងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ក៏ដូចជាស្វែងរកដំណោះស្រាយព្យាបាលផ្សេងទៀត។ ជាពិសេស ផ្តល់អាទិភាពក្នុងការជួយវៀតណាម ទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩ លឿនបំផុត តាមរយៈគ្រប់ទម្រង់នៃកិច្ចសហប្រតិបត្តិការ។

នាយករដ្ឋមន្រ្តីលោក Naftali Bennett បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលថ្មីៗ របស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងទំនាក់ទំនងកិច្ចការបរទេស រួមទាំងបានអះអាងថា អ៊ីស្រាអែលយកចិត្តទុកដាក់ខ្ពស់ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីជាមួយវៀតណាម។

នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាត្រៀមធ្វើការយ៉ាងជិតស្និទ្ធដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរកាន់តែបានអនុវត្តន៍ជាក់ស្តែងនិងមានប្រសិទ្ធភាព។ ជាងនេះទៅទៀត កំណត់គោលដៅខ្ពស់ដើម្បីខិតខំបង្កើនការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីឆ្ពោះទៅរកការងើបឡើងវិញប្រកបដោយចីរភាពបន្ទាប់ពីជំងឺរាតត្បាតត្រូវផុតរលូត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ