14/11/2021 22:17 GMT+7 Email Print Like 0

ធ្វើឱ្យគំនូរ ហាងត្រុង (Hang Trong) កាន់តែស្រស់ស្រាយពីវត្ថុធាតុដើមប្រពៃណី

 ផ្ទាំងគំនូរ ហាងត្រុង (Hang Trong) បានគេស្គាល់ជាយូរមក ហើយថាជាផ្ទាំងគំនូរប្រជាប្រិយដ៏ល្បីល្បាញមួយនៅ​​អតីតរាជធានី​​​​​​​​​​​​​​​​​​​​​​​ថាំងឡុង ហាណូយ។ (Thang Long Ha Noi) ។ ទោះយ៉ាងណាក៏ដោយ ក្នុងជីវិតសម័យទំនើប ផ្ទាំងគំនូរប្រជាប្រិយនេះ បានបំភ្លេចចោលបន្តិចម្តងៗនៅក្នុងបរិស្ថានទីក្រុង។ ដោយមានបំណងចង់នាំយកផ្ទាំងគំនូរ ហាង​ត្រុង (Hang Trong) ត្រឡប់ទៅសិល្បៈសហសម័យវិញ លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃសាកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាមមានគម្រោង ពីប្រពៃណីដល់ប្រពៃណី ដោយការធ្វើ​ឱ្យ​គំនូរ​​​ប្រជាប្រិយនេះកាន់តែស្រស់ស្រាយពីវត្ថុធាតុដើមប្រពៃណី សូត្រ និងម្រ័ក្សណ៍ខ្មុកនៃវិចិត្រសិល្បៈវៀតណាម។

ប្រជាជនហាណូយមានចំណូលចិត្តព្យួរផ្ទាំងគំនូរ ហាងត្រុង (Hang Trong) នៅផ្ទះរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីឆ្នាំ ១៩៥៤ គំនូរ ហាងត្រុង (Hang Trong) បានបំភ្លេចចោលបន្តិចម្តង ៗ ។ រហូតមកដល់ពេលនេះ មានតែវិចិត្រករ ឡេឌីញងៀម (Le Dinh Nghiem) ប៉ុណ្ណោះដែលខិតខំប្រឹងប្រែងថែរក្សានិងអភិរក្សគំនូរ ហាងត្រុង (Hang Trong) ។ វិចិត្រករ ង្វៀន ថេសើន (Nguyen The Son)  និងវិចិត្រករ ទ្រាវខាកទៀត (Trieu Khac Tien) និងនិស្សិតមួយចំនួនបានចាប់ផ្តើមគម្រោង “ពីប្រពៃណីដល់ប្រពៃណី” ចាប់ពីខែកញ្ញា ឆ្នាំ ២០២០ ដោយមានការគាំទ្រ និងណែនាំពីវិចិត្រករ ឡេឌីញងៀម (Le Dinh Nghiem)។

គម្រោង "ពីប្រពៃណីដល់ប្រពៃណី" បានរៀបចំការតាំងពិពណ៌បង្ហាញស្នាដៃរបស់និស្សិតចំនួន ៣០ នាក់ដែលគូរនៅលើសូត្រ និងម្រ័ក្សណ៍ខ្មុក ជាលើកដំបូង នៅចុងឆ្នាំ ២០២០ ហើយទទួលបានភាពជោគជ័យដែលមិននឹកស្មានដល់ ដោយមានអ្នកទស្សនាចំនួន ២០០០ នាក់។ បន្ទាប់ពីជោគជ័យនៃការតាំងពិព័រណ៍លើកមុន គម្រោង “ពីប្រពៃណីដល់ប្រពៃណី” បន្តរៀបចំការតាំងពិព័រណ៍នៅអារាម (Nam) រដ្ឋធានីហាណូយ (Ha Noi) រហូតដល់ចុងខែមីនា ឆ្នាំ២០២១។ ស្នាដៃទាំងអស់សុទ្ធតែមានការបំផុសគំនិតមកពីគំនូរ ហាងត្រុង (Hang Trong) របស់វិចិត្រករវ័យក្មេង ។


សមាជិកគម្រោង "ពីប្រពៃណីដល់ប្រពៃណី" គូរគំនូរ ហាងត្រុង (Hang Trong) លើម្រ័ក្សណ៍ខ្មុក។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់
 

បច្ចេកទេសកច្នៃក្បូនរចនាក្នុងគំនូរ ហាងត្រុង (Hang Trong) ។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន
 

ខ្លឹមសារនៃគំនូរប្រជាប្រិយរបស់ ហាងត្រុង (Hang Trong) បានបង្ហាញយ៉ាងរស់រវើកលើបច្ចេកទេសម្រ័ក្សណ៍ខ្មុក។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន
 

គូរខ្លឹមសារនៃផ្ទាំងគំនូរប្រជាប្រិយ ហាងត្រុង (Hang Trong) លើសូត្រ។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន
 

សមាជិកនៃគម្រោង "ពីប្រពៃណីទៅប្រពៃណី" ច្នៃប្រឌិតខ្លឹមសារនៃគំនូរប្រជាប្រិយរបស់ ហាងត្រុង (Hang Trong) លើសូត្រសម្រាប់ការតាំងពិព័រណ៍។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន
 

គូរគំនូរប្រជាប្រិយនីមួយៗនៅលើសូត្រ ដោយហ្មត់ចត់។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន
 
គូររូបគំនូរប្រជាប្រិយ ហាងត្រុង (Hang Trong) លើចង្កៀងគោម។ រូបថត៖ គម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន


ដំណើរការនៃការបង្កើតស្នាដៃនិងការត្រៀមខ្លួនសម្រាប់ការតាំងពិព័រណ៍របស់ក្រុមនិស្សិតមកពីក្រុមគូរគំនូរនៃសកលវិទ្យាល័យវិចិត្រសិល្បៈវៀតណាម។ រូបថត៖ ឯកសារនៃគម្រោង "ពីប្រពៃណីដល់ប្រពៃណី"

 



អ្នកទស្សនាទស្សនា ការតាំងពិព័រណ៍ពីគម្រោង "ពីប្រពៃណីទៅជាប្រពៃណី"។ រូបថត៖ កុងដាត


ផ្ទាំងគំនូរប្រជាប្រិយរបស់ខេត្ត ហាងត្រុង (Hang Trong)  ដែលបានគូរលើវត្ថុធាតុដើមផ្សេងៗបានទាក់ទាញអ្នកស្រលាញ់គំនូរប្រជាប្រិយជាច្រើនឱ្យមកទស្សនា នៅក្នុងពិព័រណ៍នេះ។ រូបថត៖ កុងដាត

វិចិត្រករ ទ្រៀវខាកទៀន ( Trieu Khac Tien) និងគំនូរ ហាងត្រុង (Hang Trong) ដោយប្រើប្រាស់របៀបគូរម្រ័ក្សណ៍ខ្មុកដែលស្រដៀងនឹងបច្ចេកទេសដាច់សរសៃឈាមខួរក្បាលនៃគំនូរម្រ័ក្សណ៍ខ្មុក។ ក្នុងស្មារតីចង់នាំមនុស្សឱ្យយល់កាន់តែច្បាស់ពីរឿងចាស់ប៉ុន្តែរក្សភាពថ្មី ក្នុងស្នាដៃនិមួយៗ មានការណែនាំ នូវគំនិតផ្តួចផ្តើមបានបំផុសគំនូរណា ដើម្បីឱ្យអ្នកទស្សនាបានយល់។

វិចិត្រការិនី ង្វៀន ធីញឹគ្វីញ  (Nguyen Thi Nhu Quynh) បានយកភាពស្រស់ស្អាតនៃគំនូរ ហាងត្រុង (Hang Trong)  រួមផ្សំជាមួយនឹងម្រ័ក្សណ៍ខ្មុក ដើម្បីផ្តល់ឱ្យគំនូរ ហាងត្រុង (Hang Trong) មានពណ៌ថ្មី និងនាំមកនូវអារម្មណ៍ថ្មីដល់អ្នកទស្សនា។


ឬស្នាដៃ "បំភ្លឺការចងចាំ" របស់វិចិត្រករ ង្វៀនកឹមញុង (Nguyen Cam Nhung) នាំភ្ញៀវទស្សនាឱ្យត្រលប់ទៅប្រពៃណី បើកឡើងវិញនូវវប្បធម៌ប្រពៃណី តាមរយៈរូបភាពដែលធ្លាប់ស្គាល់នៃគំនូរ "គ្រូបង្រៀនគីង្គក់" "ត្រីគល់ឆ្លងកាត់ការលំបាកជាច្រើន ដើម្បីទទួលយកភាពជោគជ័យ" ...

វិចិត្រករ ង្វៀន ថេសើន (Nguyen The Son) បានបន្ថែមថា គម្រោង “ពីប្រពៃណីដល់ប្រពៃណី” គឺដូចជាការផ្សារភ្ជាប់រវាងវិចិត្រករវ័យក្មេងនិងសិល្បកគំនូរ ហាងត្រុង (Hang Trong) ។ គម្រោងនេះមិនត្រឹមតែមានអត្ថន័យជាគម្រោងសិល្បៈប៉ុណ្ណោះទេ វាក៏ជាគម្រោងស្ថាបត្យកម្មផងដែរ នៅពេលលាយបញ្ចូលគ្នានៅក្នុងបរិស្ថានគ្រួសារជាមួយប្រវត្តិសាស្ត្រនៃគំនូរប្រជាប្រិយហាងត្រុង (Hang Trong)។

 


គំនូរបានព្យូរ ដើម្បីតុបតែងក្នុងបុណ្យចូលឆ្នាំថ្មៃដែលបានគូរលើក្រដាស។ រូបថត៖ កុងដាត

ស្នាដៃ "ត្រីគល់គយគន់ព្រះច័ន្ទ" លើក្រដាសប្រពៃណី។ រូបថត៖ កុងដាត


ស្នាដៃមួយចំនួន បានគូរលើម្រ័ក្សណ៍ខ្មុក ដែលមានទំហំ ២៥ x ៣៥ សង់ទីម៉ែត្រ ដោយវិចិត្រការិនី ត្រឹនហ៊ុងអាញ (Tran Hong Anh) បានបញ្ចប់នៅឆ្នាំ ២០២០។
រូបថត៖ កុងដាត



ស្នាដៃមួយដែលបានគូរលើសូត្រដែលមាន ទំហំ ៦០x៨០ ស.ម ដោយវិចិត្រករ ត្រឹនកេត (Tran Ket) ។ រូបថត៖ កុងដាត


ស្នាដៃមួយដែលមានទំហំ ៤២x ៦០ សង្ទីម៉ែត្រដែលបានគូរលើសូត្ររបស់វិចិត្រករផាម ទួនអាញ (Pham Tuan Anh) ។
រូបថត៖ កុងដាត


ស្នាដៃបានគូរដោយពណ៌ទឹកលើសូត្រ ដោយវិចិត្រការិនី ដាមហ៊ុងយឿង ( Dam Hong Duong) ។ រូបថត៖ កុងដាត


គំនូរមួយ បានគូរនៅលើសូត្ររបស់វិចិត្រការិនី ហ័ង ធីវៀតហឿង (Hoang Thi Viet Huong)។ រូបថត៖ កុងដាត








គំនូរប្រជាប្រិយមួយចំនួនប្រើបច្ចេកទេសម្រ័ក្សណ៍ខ្មុកលើវត្ថុធាតុផ្សេងៗ។ រូបថត៖ កុងដាត


ស្នាដៃមួយ របស់វិចិត្រករ ទ្រៀងហ័ងហាយ ( Truong Hoang Hai) និង ត្រឹន ធីធូហាវ (Tran Thi Thu Hao) ។ រូបថត៖ កុងដាត


ស្នាដៃមួយបានគូរលើសូត្រ ដោយវិចិត្រការិនីដាយ ធីធូហ៊ុង ( Dam Thi Hong Duong)។ រូបថត៖ កុងដាត

អត្ថបទ៖ ង៉ឹនហា
រូបថត៖ កុងដាត និងឯកសារនៃគម្រោង "ពីប្រពៃណីដល់ប្រពៃណី" ផ្តល់ជូន


បណ្តាអត្ថបទបានផ្សាយ