• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធ្វើអស់ពីសមត្ថភាពដើម្បីការពារ ថែរក្សា ពូនជ្រុំ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា

នាថ្ងៃទី ១៨ ខែឧសភា ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung និងលោក ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេសនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីលទ្ធផលនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរ។

ទិដ្ឋភាពនៃសន្និសីទអនឡាញរវាងបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សប្រជាជនកម្ពុជា (ប្រភព៖ dangcongsan.vn)


នៅក្នុងកិច្ចប្រជុំនេះ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹម លោក Le Hoai Trung បានជម្រាបនូវបលទ្ធផលត្រួសៗ នៃមហាសន្និបាតលើកទី ១៣ និងខ្លឹមសារសំខាន់ៗនៃមហាសន្និបាត។ ក្នុងនោះ លើគោលមាគ៌ាការបរទេស លោក Le Hoai Trung បានអះអាងថា៖ វៀតណាមបន្តអនុវត្តប្រកបដោយខ្ជាប់ខ្ជួនគោលមាគ៌ាឯករាជ្យ ម្ចាស់ការ ពហុភាវូបនីយកម្មការធ្វើពិពិធកម្មក្នុងទំនាក់ទំនងកិច្ចការបរទេស  ធ្វើសមាហរណកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាពជាមួយពិភពលោក រក្សាបរិយាកាសសន្តិភាព ស្ថេរភាព និងលើកកម្ពស់ដោយឥតឈប់ឈរនូវឋានៈ កិត្យានុភាពអន្តរជាតិរបស់វៀតណាម។ បក្សនិងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុក ដាក់និងផ្តល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។

ចំណែកឯភាគីកម្ពុជា លោក ប្រាក់ សុខុន បានសម្តែងក្តីសោមនស្សរីករាយចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ប្រជា ជនវៀត ណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗ និងកាន់តែធំធេងជាងទៀតក្នុងបុព្វហេតុនៃការផ្លាស់ប្តូរ កសាងនិងការពារមាតុប្រទេសនិងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ដោយឆ្ពោះទៅគោលបំណងកសាងប្រទេសវៀតណាមរឹងមាំនិងវិបុលភាព នៅពាក់កណ្តាលសតវត្សទី ២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top