• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារអភិវឌ្ឍន៍អាស៊ីពង្រឹងសមត្ថភាពបន្ស៊ំានឹងអាកាសធាតុសម្រាប់វិស័យសុខាភិបាលនៅប្រទេសឡាវ កម្ពុជានិងវៀតណាម

គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ ដោយមានជំនួយឧបត្ថម្ភចំនួន ៤,៤ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងជើងនិងដើម​ទុនបដិភាគពីរដ្ឋាភិបាលនៃប្រទេសទាំងបី។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី ២០ ខែកក្កដាបានប្រកាស បញ្ចប់គំនិតផ្តួចផ្តើមគាំទ្របច្ចេកទេសក្នុងតំបន់មានលក្ខណៈត្រួសត្រាយផ្លូវ ដើម្បីពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលនៅកម្ពុជា ឡាវនិងវៀតណាម សំដៅឆ្លើយតបនឹងហានិភ័យសុខាភិបាលដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ គម្រោងនេះត្រូវបានអនុម័តក្នុងឆ្នាំ ២០១៥ ដោយមានជំនួយឧបត្ថម្ភចំនួន ៤,៤ លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អឺរ៉ុបខាងជើងនិងដើមទុនបដិភាគពីរដ្ឋាភិបាលនៃប្រទេសទាំងបី។ គម្រោងនេះបានជួយប្រទេសទាំង ៣ ឱ្យទទួលយកភាព​ធន់​សុខាភិបាលថ្នាក់ជាតិដើម្បីដោះស្រាយហានិភ័យទាក់ទងនឹងអាកាសធាតុ រួមមានកម្តៅហួតហែងនិងជំងឺឆ្លងដូចជាជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងបណ្តាលពីកម្តៅនិងរាគ។

ជារួមគម្រោងបានបញ្ចប់ការវាយតម្លៃលម្អិតលើភាពងាយរងគ្រោះនិងបន្ស៊ាំ សម្រាប់ខេត្តចំនួន ១៤ ដែលមានហានិភ័យខ្ពស់នៅកម្ពុជា ឡាវនិងវៀតណាមហើយបានបណ្តុះបណ្តាលអ្នកជំនាញសុខាភិបាលជាង ១.៣០០ នាក់ អំពីការប្រែប្រួលអាកាសធាតុនិងភាពធន់សុខាភិបាល៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

Top