• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ធនាគារពិភពលោកវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៧ គឺកើនឡើងខ្ពស់


ធនាគារពិភពលោកវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០១៧ គឺកើនឡើងខ្ពស់

នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ធនាគារពិភពលោកប្រចាំនៅវៀតណាមបានប្រកាសរបាយការណ៍​​ស្ដីពីការរំលឹកឡើងវិញនូវសេដ្ឋកិច្ចវៀតណាម។ នេះគឺជាឯកសារបោះពុម្ភផ្សាយជាប្រចាំឆ្នាំស្ដីពីស្ថានភាពសេដ្ឋកិច្ចវៀតណាមរបស់ធនាគារពិភពលោក។

របាយការណ៍នេះបានរំលឹកឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចវៀតណាមគឺព្យាករណ៍ថាកើន ៦,៧% ក្នុងឆ្នាំ ២០១៧។
ចំពោះរយៈពេលមធ្យម កំណើនត្រូវបានព្យាករណ៍ថាមានស្ថិរភាពនៅត្រឹមកម្រិត ៦,៥% ហើយអតិអតិផរណាត្រូវបានព្យាករណ៍ថានៅត្រឹមកម្រិតទាប។

នាយកជាតិនៃធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione បានឲ្យដឹងថា សន្ទុះកំណើននៅបណ្ដាខឿនសេដ្ឋកិច្ចធំៗត្រូវបានជំរុញនិងពាណិជ្ជកម្មសកលកំពុងបានស្ដារឡើងវិញក្នុង ឆ្នាំ២០១៧។ ខឿនសេដ្ឋកិច្ច​វៀតណាមទទួលបានជោគជ័យនៅឆ្នាំនេះ ហើយមានកំណើនខ្ពស់ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព។

សេដ្ឋវិទូនៃធនាគារពិភពលោកប្រចាំ នៅវៀតណាម លោក Sebastian Eckardt បានឲ្យដឹងថា កំណែទម្រង់រចនាសម្ព័ន្ធនៅតែជាអាទិភាពចំបង ក្នុងលក្ខខណ្ឌកំណើនមានទិន្នផលមិនទាន់ខ្ពស់។ ដោយផ្អែកទៅលើការវិវឌ្ឍន៍ដែលទទួលបាននោះ វៀតណាមអាចបន្តលើកកំពស់ល្បឿនបង្កើនទិន្នផលតាមរយៈការវិនិយោគទៅលើជំនាញ និង​ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ហើយកែទម្រង់អំពីបរិយាកាលធ្វើអាជីវកម្ម ផ្នែកធនាគារ និងសហគ្រាសរដ្ឋឲ្យបាន​ស៊ីជម្រៅ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

វៀតណាមម្ចាស់ការចូលរួមវិភាគទានកាន់តែច្រើនដល់អាស៊ាន

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ប្រធានអាស៊ានឆ្នាំ២០២៥ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វា មិញជីញ បានអញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់អាស៊ានលើកទី៤៧ និងសន្និសីទពាក់ព័ន្ធនានាចាប់ពីថ្ងៃទី ២៥-២៨ ខែតុលា។ ដោយបានពង្រីកតួនាទីអស់រយៈពេល ៣០ឆ្នាំចូលរួមអាស៊ាន វៀតណាមបន្តចូលរួមចំណែកយ៉ាងសកម្ម និងបញ្ជាក់ពីសំឡេងដ៏សំខាន់របស់ខ្លួនក្នុងអាស៊ាន នៅក្នុងសន្និសីទទាំងនេះ។

Top