03/05/2019 10:20 GMT+7 Email Print Like 0

ទំហំពាណិជ្ជកម្មនាំចូលនិងនាំចេញរបស់វៀតណាមក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ២០១៩នេះ ទទួលបាន ១៥៦,៨ ពានលានដុល្លារអាមេរិក

 យោងតាមតួលេខស្ថិតិរបស់អគ្គនាយកស្ថិតិវៀតណាមថា ក្នុងរយៈពេល ៤ ខែដើមឆ្នាំ ២០១៩នេះ ទំហំ​ពាណិជ្ជកម្ម​នៃ​ការនាំចេញ - នាំចូលសរុបរបស់វៀតណាមត្រូវបានគេប៉ាន់ប្រមាណថា ទទួលបានចំនួន ១៥៦,៨  ពាន់លានដុល្លារ​អាមេរិក។ 

ក្នុង​នោះ ការនាំចេញ សម្រេចបាន ៧៨,៧ ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ៥,៨% បើប្រៀប​នឹង​រយៈ​ពេល​ដូច​គ្នានៃឆ្នាំ ២០១៨; ការនាំចូល ទទួលបានដល់ ៧៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១០,៤% ។ តុល្យភាព​ពាណិជ្ជកម្មក្នុងរយៈពេល ៤ ខែដោយកម្រិតអតិរេកពាណិជ្ជកម្មទទួលបានប្រមាណ ៧១១ លានដុល្លារ​អាមេរិក​។

មាន​មុខទំនិញចំនួន ១៦ ដែលមានតំលៃនាំចេញច្រើនជាង ១ ពាន់លានដុល្លារ។ ហើយ​មុខ​ទំនិញ​មាន​ការ​នាំចេញ​កើន​ឡើង បើប្រៀបនឹងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ រួមមាន: អេឡិចត្រូនិច កុំព្យូរទ័រនិង​គ្រឿង​បន្លាស់​ វាយនភ័ណ្ឌ ស្បែកជើង គ្រឿងម៉ាស៊ីន ផលិតផលឈើ មធ្យោបាយដឹកជញ្ជូនជាដើម។

សហរដ្ឋ​អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម។ សហភាពអឺរ៉ុបស្ថិតនៅលំដាប់ទី ២ ។  បន្ទាប់​មក​គឺចិន​ អាស៊ាន កូរ៉េខាងត្បូងនិងជប៉ុន។

ទាក់​ទង​នឹងការនាំចូលវិញ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០១៩នេះ មានផលិតផលនាំចូលចំនួន ១៧ មុខ ដែល​មាន​តម្លៃជាង ១ ពាន់លានដុល្លារ។ ចិននៅតែជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម។ បន្ទាប់មកគឺ កូរ៉េខាងត្បូង​ អាស៊ា ជប៉ុន សហភាពអឺរ៉ុបនិងសហរដ្ឋអា​មេរិក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ