07/04/2019 10:45 GMT+7 Email Print Like 0

ទំហំនាំចេញរបស់វៀតណាមទៅកាន់ប្រទេសសមាជិក CPTPP មួយចំនួនកើនឡើងយ៉ាងខ្លាំង

 នេះជា​ព័ត៌មានដែលត្រូវបានប្រកាស​នៅសន្និសីទកាសែតកាលពីរសៀលថ្ងៃទី៥​ ខែមេសា ឆ្នាំ​២០១៩ របស់​ក្រសួង​ឧស្សាហពាណិជ្ជកម្ម​វៀត​ណាម ស្ដីពីស្ថានភាព ផ​លិតកម្មឧស្សាហកម្មនិងសកម្មភា​ពពាណិជ្ជក​ម្មនា​ដើម​ឆ្នាំ២០១៩​។​

​ក្នុងរយៈ ពេល២ខែដើមឆ្នាំ វៀតណាមបាននាំចេញទៅកាន់ទីផ្សារជប៉ុនដោយតម្លៃចំនួន ២,៩ពាន់​លានដុល្លា​អាមេរិក​ (បើធៀបនឹ​ង​កម្រិត២,៦ពាន់លានដុ​ល្លានាឆ្នាំ២០​១៨ ) នាំចេញ​ទៅកាន់​ទីផ្សារកាណាដា​ដោយតម្លៃ​ចំនួន​៥០០​ លានដុល្លាអាមេរិក (បើ ធៀបនឹងកម្រិត៣៧០លានដុ​ល្លាក្នុងរយៈពេលដូចគ្នា​នៃ​ឆ្នាំទៅមិញ)។ ក្នុងរយៈ ពេ​ល២ខែដើមឆ្នាំ​នេះ វៀតណាមបានផ្ដល់ វិញ្ញាបនបត្រ​បញ្ជាក់ប្រភពដើម ទំនិញ (C​O) ចំនួន​២៦៩ តាម​ទម្រង់​នៃកិច្ចព្រមព្រៀងសម្រាប់ភាពជាដៃគូ​អន្តរ ប៉ាស៊ីហ្វិក (​CPTPP) គិតចាប់​តាំងពីពេល​ដែល​កិច្ច​ព្រម​ព្រៀង​នេះ​មានសុពល ភាពចំពោះវៀ​តណាម។ លោក Ngo Chung Khanh អនុប្រធាន​មន្ទីរ​គោល នយោបាយ​ពាណិជ្ជកម្ម​ឆ្លងដែន​ នៃក្រសួងឧស្សាហពាណិជ្ជកម្ម បានអោយដឹង ថា៖

​“ក្នុងចំណោម CO ទាំង២៦៩នេះ គឺមាន ២១៩ CO ដែលត្រូវបានផ្ដល់ជូន កាណាដា។ យើងអាចឃើញថា សហគ្រាស​ជាច្រើន​បានចេះឆ្លៀតយកប្រៀប ខ្លាំងដើម្បីឆ្ពោះទៅ​រកទីផ្សារកាណាដា។ ចំ​ពោះទីផ្សារមិច​ស៊ីកូ យើង​មាន​ ១៤ CO ហើយចំពោះប៉េរូ យើងមាន៨ CO។ ដូច្នេះហើយ សហគ្រាសវៀតណាមបាន ឃើញ​កាលានុវត្តភាព​នៃកិច្ច​ព្រម​ព្រៀងនេះ។ ក្នុងរយៈពេលម​ធ្យមនិងយូរអង្វែង​ ប្រសិន​បើកិច្ច​ព្រម​ព្រៀង​នេះត្រូវ​បាន​បើក​ទូលាយ​ថែម​ទៀត​ពេលដែលមានការ ចូលរួមពីប្រទេសផ្សេងៗទៀ​តនោះ គឺផលប្រយោជន៍ចំពោះវៀតណា​មក៏ដូច​ជា សហគ្រាស​វៀត​ណាម ក៏កើនឡើងយ៉ាងខ្លាំង​ដែរ”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ