• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំព័រថ្មីក្នុងកិច្ចសហប្រតិបតិ្តការរវាងវៀតណាមនិងម៉ាសេដូន

នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភាលោក Uong Chu Luu បានទៅបំពេញទស្សនកិច្ចការងារនៅម៉ាសេដូន។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមទៅកាន់ម៉ាសេដូន។

ថ្លែងមតិក្នុងជំនួបចរចាជាមួយអនុប្រធានរដ្ឋសភាម៉ាសេដូនលោក Goran Misovski និងលោកស្រី Frosina Tashevska-Remenski នោះ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានឲ្យដឹងថា ទំនាក់ទំនងនយោបាយ​ការទូតរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងសកម្មក្នុងប៉ុន្មានឆ្នាំកន្លងមក ប៉ុន្តែទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគីមិនទាន់សក្តិសមនឹងសក្ដានុភាពនៃប្រទេសទាំងពីរនៅឡើយ។ លោក Uong Chu Luu បានស្នើឲ្យប្រទេសទាំងពីរបង្កលក្ខណៈងាយស្រួល ដើម្បីសហគ្រាសនៃភាគីទាំងពីរបង្កើនការជួបប្រាស្រ័យ ស្វែង​រកឱកាសសហប្រតិបតិ្តការ។ ក្រៅពីនោះ ប្រទេសទាំងពីរគួរតែបង្កើតគណៈកម្មការអន្តររដ្ឋាភិបាលឲ្យបានឆាប់ៗ ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។

លោក Uong Chu Luu បានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាមានគោលបំណងចង់បង្កើនទំនាក់ទំនងមិត្តភាពជាមួយ​​រដ្ឋសភាម៉ាសេដូន ដើម្បីនាំទំនាក់ទំនងនេះក្លាយទៅជាកាណាល់សំខាន់មួយក្នុងទំនាក់ទំនងសហប្រតិបតិ្តការ​រវាងប្រទេសទាំងពីរ។ សមាជិកសភានៃប្រទេសទាំងពីរគួរតែរក្សាការជួបប្រាស្រ័យ សហការនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាក្នុងតំបន់និងលើពិភពលោក ដែលរដ្ឋសភាទាំងពីរជាសមាជិកដូចជាវេទិកា IPU ឬវេទិកា ASEP។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាម៉ាសេដូនលោក Misovski បានអះអាងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងជាគ្រឹះស្ថានដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក។

នាថ្ងៃទី១ ឧសភា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចាកចេញពីម៉ាសេដូន ហើយចាប់ផ្ដើមទៅបំពេញទស្សនកិច្ចការងារនៅប្រទេសរ៉ូម៉ានីចាប់ពីថ្ងៃទី២ដល់ទី៥ ឧសភា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញចេញដំណើរចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC ២០២៥

នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងហាណូយ ដើម្បីចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៥ នៅទីក្រុងគ្យុងជូ (Gyeongju) និងបំពេញទស្សនកិច្ចការងារទ្វេភាគីនៅកូរ៉េខាងត្បូង តបតាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង (Lee Jae Myung) ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top