31/12/2021 15:01 GMT+7 Email Print Like 0

ទំពាំងបាយជូរ ហាដែន (Ha Den) - កសិផលស្អាតសម្រាប់ជីវិតបៃតង

ចម្ងាយជាង ២០ គីឡូម៉ែត្រពីកណ្តាលរដ្ឋធានីហាណូយ (Ha Noi) គំរូនៃការដាំទំពាំងបាយជូហាដែន (Ha Den)  នៅស្រុក ដាន​ភឿង (Dan Phuong) មិនត្រឹមតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច និងបើកទិសដៅថ្មីនៃការបង្កើនផលសម្រាប់កសិករក្នុងតំបន់ប៉ុណ្ណោះទេ។

យើងមកចម្ការទំពាំងបាយជូរ ហើយហឿង (Hoi Huong) នៅពេលដែលចម្ការទំពាំងបាយជូរនេះចាប់ផ្តើមប្រមូលផល ហើយបើកឲ្យភ្ញៀវទេសចរណ៍ចូលទស្សនា។ លោក ង្វៀន ហ៊ឹវហ៊យ (Nguyen Huu Hoi) ម្ចាស់សួនច្បារបាននិយាយថា មុននេះ កសិដ្ឋានរបស់គ្រួសារធ្លាប់ធ្វើស្រែចម្ការ។ ទោះជាយ៉ាងណាក៏ដោយការចំណាយនៃការវិនិយោគលើកូនឈើជួលកម្លាំងពលកម្មគឺខ្ពស់ ហើយប្រាក់ចំណេញទាប។ បន្ទាប់ពីរយៈពេលស្វែងយល់និងបានដឹងថា មនុស្សជាច្រើននិយាយអំពីគំរូដាំទំពាំងបាយជូរ ហាដែន ( Ha Den) លោក ហើយ (Hoi) បានចាប់ផ្តើមទៅកន្លែងជាច្រើន ដើម្បីសិក្សា។

“ដោយមានជំនួយខាងបច្ចេកទេសពីសមាគមកសិកម្ម និងរុក្ខាកម្មខេត្ត បាកយ៉ាង (Bac Giang )សាខាជំរុញកសិកម្មស្រុក ដានភឿង (Dan Phuong) និងអនុនាយកដ្ឋានគ្រប់គ្រងគុណភាពកសិ-រុក្ខាកម្មនិងជលផលទីក្រុងហាណូយ (Ha Noi) ខ្ញុំបានដឹងថា ពូជទំពាំងបាយជូរ ហាដែន (Ha Den)គឺសមស្របនឹអាកាសធាតុនៃភាគខាងជើង។ ក្រៅពីនេះ ដំណាំមានការលូតលាស់លឿន កាត់បន្ថយហានិភ័យជាច្រើនបើធៀបនឹងដំណាំដទៃទៀត ដូច្នេះគ្រួសាររបស់ខ្ញុំបានសម្រេចចិត្តប្តូរមកដាំទំពាំងបាយជូរទាំងស្រុង”លោក ង្វៀន ហ៊ឹវហ៊យ (Nguyen Huu Hoi) បាននិយាយឲ្យដឹងថា។


ទំពាំងបាយជូរ ហាដែន (Ha Den) គឺជាប្រភេទដើមឈើដែលប្រជាជននៅទីក្រុង ដានភឿង (Dan Phuong) (ទីក្រុងហាណូយ) បានប្តូរមកធ្វើសេដ្ឋកិច្ចថ្មី។


អ្នកវិទ្យាសាស្ត្រនិងម្ចាស់សួនចំការ លោក ង្វៀនហ៊ឹវហ៊ុយ (Nguyen Huu Hoi) បានទៅទស្សនា និងពិនិត្យគុណភាពនៃពូជទំពាំងបាយជូរ ហាដែន (Ha Den) ដែលដាំដុះនៅលើដីស្រុក ដានភឿង (Dan Phuong)។


ទំពាំងបាយជូរត្រូវបានកាត់ចេញ ដើម្បីបង្កើតទំហំសម្រាប់ផ្លែទំពាំងបាយជូរ។


ប្រព័ន្ធស្រោចទឹកស្អាតត្រូវបានវិនិយោគ ដើម្បីផ្តល់សំណើមដល់រុក្ខកម្មប្រចាំថ្ងៃ។


ទំពាំងបាយជូរជាធម្មតាបានប្រមូលផលក្នុងខែមេសា និងខែតុលាក្នុងឆ្នាំ។

ទិដ្ឋភាពនៃចម្ការទំពាំងបាយជូរ ហាដែន (Ha Den) របស់គ្រួសារលោកនិងលោកស្រី ហ៊ុយហឿង (Hoi Huong) ដែលមានផ្ទៃដី ៤២០០ m2 ដំណាក់កាល ទី ១។ 

ទិញដើមឈើ ហើយមកដាំ។ ដំបូង រាល់ដើមដែលមានស្លឹកចាប់ពី ៥ ដល់ ៧ សន្លឹក ត្រូវកាត់ចេញ រួចកាច់មែករហូតដល់ដើមកម្ពស់ដល់ដំបូលប្រក់។ បន្ទាប់ពីដើមឈើមានផ្លែរួច កម្មករនឹងរុំវាដើម្បីពណ៌ផ្លែឈើ និងប្រឆាំងសត្វល្អិតផងដែរ។

នេះគឺជាពូជទំពាំងបាយជូរ "ពិបាក" ដើម្បីធានាបាននូវការលូតលាស់ប្រកបដោយប្រសិទ្ធភាព ចាំបាច់ត្រូវមានបច្ចេកទេសកាត់ចេញ ដំណើរការដាក់ជីជាតិ និងការថែទាំពេញលេញ ដូច្នេះហើយស្ទើរតែរាល់ថ្ងៃលោក ហើយ (Hoi) មានវត្តមាននៅចំការ។ លើសពីនេះទៀត ទំពាំងបាយជូក៏មាន "អាឡែស៊ី" ខ្លាំងចំពោះទឹកភ្លៀង និងដីទាប ដូច្នេះកម្មករត្រូវជីកលេណដ្ឋានដីខ្ពស់ រចនាផ្ទាំងក្រណាត់ និងប្រព័ន្ធដំបូល ដើម្បីឱ្យរុក្ខកម្មមានលក្ខខណ្ឌល្អបំផុត ដើម្បីលូតលាស់។


ទំពាំងបាយជូរ ហាដែន (Ha Den) ដែលមានគុណភាពខ្ពស់ទទួលបានផលិតផល OCOP លំដាប់ផ្កាយ ៤ ។

 

ទំពាំងបាយជូរ ហាដែន (Ha Den) ហ៊ុយហឿង (Hoi Huong)  បានខ្ចប់ជាកញ្ចប់ដែលអាចរកប្រភពដើម ដោយកូដ QR។

គំរូដាំទំពាំងបាយជូរមានពីររដូវប្រមូលផលគឺខែមេសា និងខែតុលា ក្នុងរដូវប្រមូលផលនីមួយៗ គ្រួសាររបស់លោក ហើយ (Hoi) បានជួលពលករប្រហែល ១០នាក់ ដោយទទួលបានប្រាក់ខែ ២០០,០០០ ដុង/ម្នាក់/ថ្ងៃ។ ជាមួយនឹងគំរូដាំទំពាំងបាយជូរ ហាដែន (Ha Den) តាមស្តង់ដារ Vietgap រដូវប្រមូលផលទំពាំងបាយជូរ គ្រួសាររបស់លោក ហើយ (Hoi) ទទួលបានផ្លែទំពាំងបាយជូរចំនួន ២.៥ តោនក្នុងតម្លៃ ១៥០,០០០ ដុង/គីឡូក្រាម ដែលបានលក់នៅក្នុងសួនច្បារ។ ទន្ទឹមនឹងការដឹងថាលំហអាចទាក់ទាញភ្ញៀវទេសចរ។ ទន្ទឹមនឹងនេះ មើលឃើញទេសភាពនៃចំការដាំទំពាំងបាយជូរអាចអភិវឌ្ឍវិស័យទេសចរណ៍ លោក ហើយ (Hoi) បានបង្ហោះរូបភាពលើបណ្ដាញសង្គម facebook ដើម្បីទាក់ទាញភ្ញៀវទេសចរ។

លោក ង្វៀន ហ៊ឹវហើយ (Nguyen Huu Hoi) គ្រោងនឹងពង្រីកចំការទំពាំងបាយជូររបស់គាត់នាពេលអនាគត  ហើយក្នុងពេលជាមួយគ្នានេះរួមបញ្ចូលគ្នានូវគំរូផ្កា និងផ្លែស្ត្របឺរីកាន់តែច្រើន ដើម្បីឱ្យភ្ញៀវទេចរមានសកម្មភាពកាន់តែច្រើន នៅពេលទៅលេងនៅសួនច្បារ។

“ខ្ញុំជ្រើសរើសឲ្យកូនរបស់ខ្ញុំទៅលេងចម្ការទំពាំងបាយជូរនៅជាយក្រុង ព្រោះនេះជាបទពិសោធន៍ថ្មីសម្រាប់ពួកគេ។ លើសពីនេះ ខ្យល់អាកាសបើកស្រស់ស្អាតនៅទីនេះនឹងកំណត់ការប្រមូលផ្តុំមនុស្សក្នុងពេលមានជំងឺឆ្លង៕

អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញឡុង

បណ្តាអត្ថបទបានផ្សាយ