• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនុកចិត្តរបស់វិនិយោគិនបរទេសចំពោះសេដ្ឋកិច្ចវៀតណាមនៅរក្សាដដែល


 ទិដ្ឋភាពនៃសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា 

 នាព្រឹក​ថ្ងៃទី២០ ខែសីហា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ធ្វើជាអធិបតីក្នុងសម័យប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ដោយផ្តោតទៅលើខ្លឹម​សារសំខាន់ៗ​អំពីសេដ្ឋកិច្ច​ សង្គម​និង​ការកសាងរបៀបរបប​។
 
ឆ្លៀតក្នុងសម័យប្រជុំនេះ លោក Nguyen​ Xuan Phuc បានលើកទឹកចិត្ត​ដល់ក្រុម​កីឡាករ​បាល់​ទាត់​ផ្នែក​បុរស​អូឡាំពិក​វៀត​ណាម គប្បីខិតខំប្រឹងប្រែងដណ្ដើ​មឲ្យបានមេដាយ​ នៅក្នុង​ការប្រកួត​ជាមួយក្រុម​កីឡាករ​បាល់​ទាត់​អូឡាំពិក​អេមីរេតអារ៉ាប់​រួម។

ស្ដីពីស្ថាន​ភាពសេដ្ឋកិច្ចក្នុងខែសីហានោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានលើកឡើងច្បាស់ថា៖ ម៉ាក្រូ​សេដ្ឋ​កិច្ចមានស្ថិរភាព អតិផរណាបន្តស្ថិតក្នុងការគ្រប់គ្រងយ៉ាងតឹងរឹង សន្ទស្សន៍តម្លៃ​ប្រើប្រាស់​កើន​ត្រឹម​ 0,45% តាមការកំណត់របស់រដ្ឋស។ តា​មនោះ វិនិយោគិនបរទេស​នៅតែមាន​ជំនឿជាក់​ចំពោះសេដ្ឋកិច្ច​វៀត​នាម​ដដែល​។
​ 
ស្ដីពី​ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែសីហា និងប៉ានស្មាននៅទូទាំងឆ្នាំ២០១៨ នោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ថា៖ “ស្ថានភាពអនុវត្តន៍​ផែនការក្នុងឆ្នាំ២០១៨ ​គឺមានភាពល្អប្រសើរជាច្រើន​។ គុណភាព​កំណើន ផលិតភាព​ពលកម្មសង្គម​ សមត្ថភាពផលិតកម្មធ្វើអាជីរកម្ម លើ​វស័យហេដ្ឋារចនាសម្ព័ន្ធសុខាភិ​បាល អប់​រំ​គឺមានភាពល្អប្រសើរជាងមុន​។ តាមនោះ ក្រសួង​នានាគប្បីមាន​ការវិភាគ​យ៉ាងលម្អិត​ដើម្បីធ្វើ​របាយការណ៍​សម្រាប់ផែន​ការ​ឆ្នាំ២០១៩”។
​ 
នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការពារជាតិ សន្តិសុខ​កិច្ច​ការ​បរទេស​ នយោបាយ និងកិត្យានុភាពរបស់វៀ​តណាម។ តាមនោះ បណ្ដាអ​ង្គការអន្តរជាតិ​ក៏បាន​វាយ​តម្លៃខ្ពស់​​ចំពោះល្បឿនកំ​ណើនសេដ្ឋកិច្ច​របស់​វៀតណាមដែរ​។

ស្ដីពី​ការទទួលរៀបចំ ចំវេទិកា WEF អាស៊ានឆ្នាំ 2018 នាខែកញ្ញាខាងមុខនៅទីក្រុងហាណូយនោះ លោក Nguyen Xuan Phuc បានអះអាងថា នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់ប្រទេសជាតិក្នុងឆ្នាំ ២០១៨​​។ ហេតុដូច្នេះ ក្រសួងការបរទេស និងស្ថាប័ននានាគប្បីត្រៀម​រៀបចំល្អឲ្យ​ព្រឹត្តិការណ៍នេះ​ផងដែរ៕

 

តាម VOV5 -  ​វិទ្យុ​សំឡេង​វៀតណាម
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top