04/06/2019 10:59 GMT+7 Email Print Like 0

ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីតាលីកំពុងរីកចម្រើនយ៉ាងសកម្ម


  (រូបថត៖ TTXVN)
 

ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Thi Bich Hue បានជម្រាបថា ទំហំ ពាណិជ្ជកម្ម​រវាង​វៀត​ណាម​និង​អ៊ីតាលី​បាន​កើន​ឡើង​៣ដង​ក្នុងរយៈពេល១០ឆ្នាំ កន្ល​ងទៅ ពី១,៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០​០៩ ឡើង​ដល់ទី៤,៦ពាន់​លាន​ ដុល្លាអាមេរិក​នាឆ្នាំ២០១៨។
 
ឆ្លងកាត់​រយៈពេល៤៥ឆ្នាំចាប់ពីការបង្កើតទំនាក់ទំនងការទូតនិងរយៈពេល៥ឆ្នាំចាប់ពី​ការ​បង្កើត​ទំនាក់​ទំនង​ភាព​ជាដៃគូយុទ្ធសាស្ត្រមក ទំនាក់ទំនងរវាងវៀត ណាមនិងអ៊ីតាលី​នៅតែ​កំពុង​អភិវឌ្ឍន៍​យ៉ាង​សកម្ម​និង​ទូលំ​ទូលាយលើគ្រប់វិស័យ។ នោះគឺការអះអាងរបស់ឯកអគ្គរដ្ឋទូតវៀត ណាមប្រចាំអ៊ីតាលីលោកស្រី Nguyen ​Thi Bich Hue នាពេលឆ្លើយបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌ មាន វៀតណាមប្រចាំអ៊ីតាលី ក្នុងឱកាស​ដែលនាយករដ្ឋមន្រ្តីអ៊ីតាលីលោក Giuseppe Conte នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅវៀ​ត​ណាម និងចូលរួម “កិច្ចសន្ទនាជាន់ខ្ពស់ស្ដីពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អ៊ីតាលី” លើកទី៣ នៅរដ្ឋ ធានី​ហាណូយ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៦ ខែមិថុនា ខាងមុខ។
 
ឯកអគ្គរដ្ឋទូត​លោកស្រី Nguyen Thi Bich Hue បានជម្រាបថា ទំហំ ពាណិជ្ជកម្ម​រវាង​វៀត​ណាម​និង​អ៊ីតាលី​បាន​កើន​ឡើង​៣ដងក្នុងរយៈពេល១០ឆ្នាំ កន្លងទៅ ពី១,៥ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០០៩ឡើងដល់ទី៤,៦ពាន់លាន ​ដុល្លាអាមេរិកនាឆ្នាំ២០១៨។ វៀតណាមកំពុងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ អ៊ីតាលីនៅអាស៊ាន ហើយ​អ៊ីតាលី​ក៏ជាដៃគូពាណិជ្ជកម្មធំទី៣របស់វៀតណាម ក្នុងសហភាពអឺរ៉ុប (EU)។ តំបន់​ជាច្រើន​នៃប្រទេស​ទាំងពីរ​បាន​តភ្ជាប់គ្នាដើម្បី សហប្រតិបតិ្តការដូ​ចជារវាងខេត្ត Binh Duong ជាមួយតំបន់​ Emilia Romagna ខេត្ត Ba Ria – Vung Tau ​ជាមួយតំបន់ Veneto និងទីក្រុងហាណូយជាមួយ​ ទីក្រុង​ Lazio ជាដើម។
 
ឯកអគ្គរដ្ឋទូត​លោកស្រី Nguyen Thi Bich Hue ក៏បានជម្រាបថែមទៀថា កិច្ចសន្ទនាជាន់ខ្ពស់អាស៊ាន-អ៊ីតាលី​អំពីកិច្ច​សហប្រតិ​បតិ្តការសេដ្ឋកិច្ច ជាវេ​ទិកា សំខាន់ដែលតភ្ជាប់​ដោយផ្ទាល់​រវាងថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​និង​សហគ្រាស​នៃ ប​ណ្ដាប្រទេសអាស៊ាននិងអ៊ីតាលី។ តាមរ​យៈកិច្ចសន្ទនានេះ សហគមន៍​ធុរ​ជន អ៊ីតាលីនឹង​យល់ដឹង​បន្ថែមអំពីផល​ប្រយោជន៍ពាណិជ្ជកម្មនិងវិ​និយោគជាមួយ ប្រទេ​សអាស៊ាននានា​ដែលក្នុងនោះ​មាន​វៀត​ណាម​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ