• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទំនាក់ទំនងភាពជាដៃគូគ្រប់ជុ្រង​ជ្រោយវៀត​ណាម​-អាមេរិកមាន​ស្ថេរភាព​ដែលរួមចំណែក​ក្នុងការរក្សាស​ន្តិភាព​ សន្តិសុខនិង​កិច្ចសហប្រតិបត្តិការក្នុង​តំបន់​


 ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ TTXVN) 
 

 សន្និសីទ “វៀតណាមនិងអាមេរិក: ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ” បានប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែ​មេសា​ ឆ្នាំ​២០១៩ នៅមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ​និងអន្តរជាតិ (CSIS) នៅរដ្ឋធានីវ៉ាស៊ីនតោន (​សហរដ្ឋ​អាមេរិក​)​។ អ្នក​ស្រាវជ្រាវអាមេរិកនិងអ្នកប្រាជ្ញជាច្រើនរូបបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។

សន្និសីទ​​នេះ​បានផ្តោតសំខាន់លើបញ្ហាដូចជា៖ កិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិវៀតណាម - អាមេរិក​និងអាមេរិក - វៀតណាមនៅក្នុងតំបន់។ ប្រតិភូ​បាន​ពិភាក្សា​អំពី​ឧបសគ្គ​ក៏ដូច​ជាគុ​ណសម្បត្តិ​ក្នុងទំនាក់​ទំនង​វៀតណាម-អាមេរិកព្រម​ទាំងបានសង្កត់ធ្ងន់លើតួនាទីរបស់វៀតណាម ក្នុ​ងគោលនយោបាយ កិច្ច​ការបរទេស​របស់សហរដ្ឋអាមេរិក ក៏ដូចជានៅក្នុងតំបន់និ​ងអន្តរជាតិ។ លោកស្រី​ Amy Searight នាយិការ​កម្ម​វិធី​អាស៊ីអាគ្នេយ៍នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធ​សាស្ត្រនិងអន្តរ ជាតិបានវាយតម្លៃថា​៖  “វៀតណាមនិ​ង​សហរដ្ឋអាមេរិក​មានផលប្រយោជន៍​រួមគ្នានិង​បានចែក​រំលែក​នូវចក្ខុវិស័យ​អំពីសណ្តាប់​ធ្នាប់​មួយ​ដែល​ផ្អែក​លើ​ច្បាប់​ ជាពិសេសនៅក្នុងវិស័យដែ​នសមុទ្រនៅក្នុងតំបន់។ ប្រទេសទាំងពីរបានឆ្ល​ងកាត់ឧបសគ្គជាច្រើន ហើយទទួ​លបាន​ការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់លើវិស័យមួយចំនួន មានចរិតលក្ខណៈប្រវត្តិសាស្រ្ត។ ប្រទេសទាំង​ពីរ​បាន​ពិភាក្សាគ្នានិងស្វែងរកវិធីសមស្របដើម្បី សហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព ហើយខ្ញុំ​គិត​ថា​អនាគត​នៃទំនាក់ទំនងរវាងវៀតណាមនិងអាមេរិកនិងទទួលបានផ្លែផ្កាច្រើនថែមទៀតជាពំខាន”។

អញ្ជើញ​ថ្លែង​ក្នុងសន្និសីទនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Ha Kim Ngoc បានលើកឡើងថា ប្រទេសទាំងពីរ​នៅតែមានសក្តានុពល​ដ៏អស្ចារ្យជាច្រើន​សម្រាប់​បើក​ទូលាយ​ទំនាក់​ទំនង​នាប៉ុន្មាន​ឆ្នាំខាងមុខ៖ “អនាគតនៃទំនាក់ទំនងវៀតណាម-អាមេ​រិកមានភាពត្រចះត្រចងណាស់។  ​ទំនាក់​ទំនងភាព​ជាដៃគូស្ថិរភាព រវាងប្រទេសទាំងពីរ គឺជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់​ការថែរក្សាសន្តិភាព សន្តិសុ​ខនិង​កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ ប្រទេសវៀតណាមនិ​ងបណ្តាប្រ ទេសអាស៊ានដទៃទៀត នឹងប​ន្តពង្រឹង​ទំនាក់ទំនងជាមួយបណ្តាប្រទេសធំ ៗ ដូចជា​ សហរដ្ឋអាមេរិក ចិន ជប៉ុន សហភាពអឺរ៉ុប ឥណ្ឌានិ​ង​អូស្ត្រាលី។ វៀតណាមនិងអាមេ រិកកំពុងឆ្ពោះទៅប្រារព្វខួបលើកទី ២៥ នៃការបង្កើត​ទំនាក់​ទំនង​ការ​ទូត​។ ដោយ មានសុច្ឆន្ទៈនិងកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទំនុកចិត្ត រវាងប្រទេសទាំងពីរ វៀតណាម​និង​អាមេ​រិកកំពុងបើកចេញទំព័រថ្មី ក្នុងកិច្ចសហប្រតិបត្តិការដ៏ស៊ីជម្រៅ និងរឹងមាំក្នុងរយៈពេល ២៥ ឆ្នាំខាង​មុខ​។​ ប្រទេសទាំងពីរមានសក្តានុពលជាច្រើនក្នុងការពង្រឹងនិងពង្រីក កិច្ច​សហ​ប្រតិ​បត្តិការ​នៅក្នុង​វិស័យ​សន្តិសុខ​ ការពារជាតិនិងសេដ្ឋកិច្ចក៏ដូចជារាល់បញ្ហាតំបន់និ​ងអន្តរជាតិផងដែ​រ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio អបអរសាទរខួបលើកទី ៣០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងជាមួយវៀតណាម

នាថ្ងៃទី ១១ ខែកក្កដា (ម៉ោងនៅអាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio បានផ្ញើសារអបអរសាទរខួបលើក ទី ៣០ នៃទំនាក់ទំនង វៀតណាម-អាមេរិក (១១ កក្កដា ១៩៩៥ - ១១ កក្កដា ២០២៥)។

Top