ចំណុចសំខាន់ៗ ទំនាក់ទំនងពិសេសវៀតណាម -ឡាវគឺជាទ្រព្យសម្បត្តិមិនអាចកាត់ថ្ងៃបាន 01/12/2016 លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទើបបានបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦)។ នេះគឺជាដំណើរទស្សនកិច្ចទៅកាន់បរទេសដំបូងរបស់លោកអគ្គលេខា ង្វៀនភូត្រុង បន្ទាប់ពីមហាសន្និបាតបក្សទូទាំងប្រទេសវៀតណាមលើកទី ១២ បានបញ្ចប់ប្រកបដោយជោគជ័យ។ ទស្សនកិច្ចលើកនេះបានបង្ហាញពីមនោសញ្ចេតនាជិតស្និទ្ធវិសេសវិសាលរវាងប្រទេសទាំងពីរ ប្រជាជនវៀតណាម - ឡាវ គឺជាឱកាសដែលបង្កើនចំណងមិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - ឡាវ ក្នុងដំណាក់កាលថ្មី។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានបញ្ជាក់៖ ចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - ឡាវគឺជាទ្រព្យសម្បត្តិមួយដោយមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ ប្រជាជនទាំងពីរ គឺជាបទបញ្ញត្តិរស់នៅនិងអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ។ ហេតុនេះ ភាគីទាំងពីរសង្កត់ធ្ងន់ការពារ រក្សានិងអភិវឌ្ឍន៍ចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការវាងប្រទេសវៀតណាម - ឡាវគឺជាការទទួលខុសត្រូវរួមរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺស្រទាប់យុវជន ប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរមានអត្ថន័យសំខាន់ណាស់ ក្នុងការធានាការអភិវឌ្ឍន៍យ៉ាងចីរភាពនិងអនាគតរបស់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ ពីធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounhang Volachith។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounhang Volachith អញ្ជើញធ្វើ ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនូវកិច្ចសហប្រតបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សការងារជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួប លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាង មាតុភូមិ Saysomphone Phomvihane។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខ លោកអតីតប្រធានបក្សនិងជាអតីតប្រធានរដ្ឋឡាវ Khamtai Siphandon។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ភាគីទាំងពីរបានឯកភាពបង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ បច្ចេកវិទ្យា - បច្ចេកទេស… ជំរុញការឃោសនា អប់រំអំពីទំនាក់ទំនងពិសេសរវាងវៀតណាម - ឡាវចំពោះកម្មាភិបាល បក្សជន និងប្រជាជន ជាពិសេសគឺស្រទាប់យុវជននៃប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំយ៉ាងល្អប្រសើរបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតនិង ៤០ ឆ្នាំនៃថ្ងៃចុះហេត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបតិ្តការនាឆ្នាំ២០១៧។ ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មានជាបន្ទាន់និងសហការយ៉ាងជិតស្និទ្ធក្នុងបណ្តាវេទិកាអន្តរជាតិនិងក្នុងតំបន់ សង្កត់ធ្ងន់តួនាទីសំខាន់ៗ ក្នុងការរក្សាសន្តិភាព ស្ថេរភាព សុវត្ថិភាពនៅសមុទ្រខាងកើត ឯកភាពជំរុញការដោះស្រាយបណ្តាជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដែលផ្អែកទៅលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានូវច្បាប់សមុទ្រ (UNCLOS ១៩៨២) រួមជាមួយបណ្តាភាគីពាក់ព័ន្ធអនុវត្តន៍សេចក្តីប្រកាសអំពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយពេញលេញនិងប្រសិទ្ធិភាព ឆាប់រហ័សកសាងក្រុមសិលធម៌ពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ ក្នុងឱកាសនេះ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានជូនបក្ស រដ្ឋ និងប្រជាជនឡាវសំណង់អគាររដ្ឋសភានៅទីលាន That Luang នៅរដ្ឋធានីវៀងចន្ទ និងលោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជូនសំណង់សាលាអនុវិទ្យាល័យនៅខេត្ត ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៧ លើបណ្តាវិស័យ។ ក៏ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមវៀតណាម -ឡាវ ។ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានថ្លែងសន្ទរកថាចំពោះមុខកម្មាភិបាល លោកគ្រូ អ្នកគ្រូនិងនិស្សិត ចំនួនជាង ២.០០០ នាក់ នៅមហាវិទ្យាល័យជាតិឡាវ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកទស្សនាខេត្ត Bolikhamxay។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញចូលរួមក្នុងពិធីចង់ដៃគឺជាទំនៀមទម្លាប់មួយប្រកបដោយវប្បធម៌ប្រពៃណី របស់ជនជាតិឡាវ ដើម្បីបួងសួងទំនាក់ទំនងវៀតណាម-ឡាវស្ថិតស្ថេរជាអមតៈ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម

លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទើបបានបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦)។ នេះគឺជាដំណើរទស្សនកិច្ចទៅកាន់បរទេសដំបូងរបស់លោកអគ្គលេខា ង្វៀនភូត្រុង បន្ទាប់ពីមហាសន្និបាតបក្សទូទាំងប្រទេសវៀតណាមលើកទី ១២ បានបញ្ចប់ប្រកបដោយជោគជ័យ។ ទស្សនកិច្ចលើកនេះបានបង្ហាញពីមនោសញ្ចេតនាជិតស្និទ្ធវិសេសវិសាលរវាងប្រទេសទាំងពីរ ប្រជាជនវៀតណាម - ឡាវ គឺជាឱកាសដែលបង្កើនចំណងមិត្តភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - ឡាវ ក្នុងដំណាក់កាលថ្មី។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានបញ្ជាក់៖ ចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម - ឡាវគឺជាទ្រព្យសម្បត្តិមួយដោយមិនអាចកាត់ថ្លៃបានរបស់បក្សទាំងពីរ ប្រជាជនទាំងពីរ គឺជាបទបញ្ញត្តិរស់នៅនិងអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ។ ហេតុនេះ ភាគីទាំងពីរសង្កត់ធ្ងន់ការពារ រក្សានិងអភិវឌ្ឍន៍ចំណងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការវាងប្រទេសវៀតណាម - ឡាវគឺជាការទទួលខុសត្រូវរួមរបស់បក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺស្រទាប់យុវជន ប្រវត្តិសាស្ត្ររបស់ប្រជាជាតិទាំងពីរមានអត្ថន័យសំខាន់ណាស់ ក្នុងការធានាការអភិវឌ្ឍន៍យ៉ាងចីរភាពនិងអនាគតរបស់ប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងសន្តិភាព ស្ថេរភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ ពីធីទទួលស្វាគមន៍លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានរៀបចំយ៉ាងមហោឡារិកនៅវិមានប្រធានរដ្ឋ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយ លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounhang Volachith។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង និង លោកអគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ Bounhang Volachith អញ្ជើញធ្វើ ជាសាក្សីក្នុងពិធីចុះហត្ថលេខាលើបណ្តាឯកសារនូវកិច្ចសហប្រតបត្តិការរវាងប្រទេសទាំងពីរ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជួបពិភាក្សការងារជាមួយ លោកស្រីប្រធានរដ្ឋសភាឡាវ Pany Yathotou។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង ទទួលជួប លោកប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាង មាតុភូមិ Saysomphone Phomvihane។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកសួរសុខទុក្ខ លោកអតីតប្រធានបក្សនិងជាអតីតប្រធានរដ្ឋឡាវ Khamtai Siphandon។ រូបថត៖ ទ្រីយុង/ទីភ្នាក់ងារសារព័ត៌មានវៀតណាម ភាគីទាំងពីរបានឯកភាពបង្កើនការជួបប្រាស្រ័យ កិច្ចសហប្រតិបត្តិការលើបណ្តាវិស័យ៖ នយោបាយ សេដ្ឋកិច្ច វប្បធម៌ អប់រំ បច្ចេកវិទ្យា - បច្ចេកទេស… ជំរុញការឃោសនា អប់រំអំពីទំនាក់ទំនងពិសេសរវាងវៀតណាម - ឡាវចំពោះកម្មាភិបាល បក្សជន និងប្រជាជន ជាពិសេសគឺស្រទាប់យុវជននៃប្រទេសទាំងពីរ សហការយ៉ាងជិតស្និទ្ធ ដើម្បីរៀបចំយ៉ាងល្អប្រសើរបណ្តាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ ៥៥ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតនិង ៤០ ឆ្នាំនៃថ្ងៃចុះហេត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបតិ្តការនាឆ្នាំ២០១៧។ ភាគីទាំងពីរបានឯកភាពចែករំលែកព័ត៌មានជាបន្ទាន់និងសហការយ៉ាងជិតស្និទ្ធក្នុងបណ្តាវេទិកាអន្តរជាតិនិងក្នុងតំបន់ សង្កត់ធ្ងន់តួនាទីសំខាន់ៗ ក្នុងការរក្សាសន្តិភាព ស្ថេរភាព សុវត្ថិភាពនៅសមុទ្រខាងកើត ឯកភាពជំរុញការដោះស្រាយបណ្តាជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដែលផ្អែកទៅលើច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញានូវច្បាប់សមុទ្រ (UNCLOS ១៩៨២) រួមជាមួយបណ្តាភាគីពាក់ព័ន្ធអនុវត្តន៍សេចក្តីប្រកាសអំពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ប្រកបដោយពេញលេញនិងប្រសិទ្ធិភាព ឆាប់រហ័សកសាងក្រុមសិលធម៌ពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) រួមចំណែកក្នុងការរក្សាសន្តិភាព សន្តិសុខ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ ក្នុងឱកាសនេះ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានជូនបក្ស រដ្ឋ និងប្រជាជនឡាវសំណង់អគាររដ្ឋសភានៅទីលាន That Luang នៅរដ្ឋធានីវៀងចន្ទ និងលោកអគ្គលេខាបក្ស ង្វៀនភូត្រុង ជូនសំណង់សាលាអនុវិទ្យាល័យនៅខេត្ត ។ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួន ៧ លើបណ្តាវិស័យ។ ក៏ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមវៀតណាម -ឡាវ ។ លោកអគ្គលេខាបក្ស ង្វៀនភូត្រុង បានថ្លែងសន្ទរកថាចំពោះមុខកម្មាភិបាល លោកគ្រូ អ្នកគ្រូនិងនិស្សិត ចំនួនជាង ២.០០០ នាក់ នៅមហាវិទ្យាល័យជាតិឡាវ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញមកទស្សនាខេត្ត Bolikhamxay។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកអគ្គលេខាបក្ស ង្វៀនភូត្រុង អញ្ជើញចូលរួមក្នុងពិធីចង់ដៃគឺជាទំនៀមទម្លាប់មួយប្រកបដោយវប្បធម៌ប្រពៃណី របស់ជនជាតិឡាវ ដើម្បីបួងសួងទំនាក់ទំនងវៀតណាម-ឡាវស្ថិតស្ថេរជាអមតៈ។ រូបថត៖ ទ្រីយុង /ទីភ្នាក់ងារសារព័ត៌មានវៀតណាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាពវៀតណាម
អត្ថបទផ្សេងទៀត ប្រធានរដ្ឋសភា លោក ត្រឹន ថាញម៉ឹន៖ ការកសាងក្របខ័ណ្ឌគតិយុត្តិ សម្រាប់ការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍ05/01/2026ចំណុចសំខាន់ៗក្នុងឱកាសឆ្នាំថ្មី២០២៦ រំលឹកខួបអនុស្សាវរីយ៍៨០ឆ្នាំ នៃទិវាបោះឆ្នោតជាសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម ការរៀបចំការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២៦ - ២០៣១... ពង្រីកបញ្ញា និងឆន្ទៈវៀតណាម ដើម្បីបោះជំហានមាំក្នុងយុគសម័យអភិវឌ្ឍថ្មី31/12/2025ចំណុចសំខាន់ៗកម្លាំងចលករថ្មីកំណត់អនាគតរបស់វៀតណាម16/12/2025ចំណុចសំខាន់ៗវៀតណាមប្តេជ្ញាដកកាតលឿងពី EC15/12/2025ចំណុចសំខាន់ៗវៀតណាមបន្សល់ទុកលើទំព័រប្រវត្តិសាស្ត្រ ជាមួយនឹងអនុសញ្ញាហាណូយ ស្តីពីការប្រឆាំងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត25/11/2025ចំណុចសំខាន់ៗសេចក្តីសម្រេចចិត្តលេខ៧១-NQ/TW៖ បើកផ្លូវសម្រាប់បំណងប្រាថ្នារុងរឿងរបស់វៀតណាម19/11/2025ចំណុចសំខាន់ៗវៀតណាមប្តេជ្ញាដកកាតលឿងរបស់ EC14/11/2025ចំណុចសំខាន់ៗ អត្ថបទផ្សេងទៀត