• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ទូរទស្សន៍កម្ពុជាធ្វើបទសម្ភាសឯកអគ្គរដ្ឋទូតវៀតណាមអំពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong


 ទិដ្ឋភាពនៃពិធីថតបទសំភាសន៍ (រូបថតៈ TTXVN)
 

 CNC -ជាប៉ុស្តិ៍ទូរទស្សន៍មួយដែលមានទស្សនិកជនជាច្រើននៅកម្ពុជា ទើប​នឹងបាន​ចុះផ្សាយ​នូវកម្ម​វិធីពិសេស​មួយ ដែលជាបទសំភាសន៍ជាមួយឯកអគ្គរដ្ឋទូតវៀតណា​មប្រចាំនៅ​កម្ពុជា លោក Vu Qu​ang Minh ស្តីពី​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅ​ព្រះរាជាណាចក្រកម្ពុជា ជា​លើកដំបូង ក្នុងឋានៈជា ​ប្រធាន​រដ្ឋ របស់លោក​អគ្គលេ​​ខាប​ក្ស  Nguyen Phu Trong ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ​ខែកុម្ភៈ ឆ្នាំ​​២០១៩​​​។​

ក្នុង​បទសម្ភាសនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានសង្កត់ធ្ងន់ថាគោល បំណង​នៃដំណើរ​ទស្សន​កិច្ច​របស់​អគ្គលេខាបក្ស ប្រធានរដ្ឋវៀត​ណាម លោក Nguyen Phu Tro​ng គឺសំដៅ​បង្កើន​ការ​ជឿទុក​ចិត្ត​គ្នាទៅវិញ​ទៅមក​ រវាងប្រទេសទាំងពី​រ ប្រ ជាជាតិទាំងពីរ​ ក៏ដូចជា​អះអាង​នូវ​សារៈ​សំខាន់​ដែល​បក្ស​និង​រដ្ឋ​វៀត​ណាម​តែង​តែ ផ្តោតការយកចិត្តទុក​ដាក់ ចំពោះ ប្រទេសភូមិផងរបជាមួ​យល្អ ទំនាក់ទំនង​មិត្ត ភាពជា​ប្រពៃណី ​កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យនិងនិរន្តភាព​យូរអង្វែងរវាង វៀ​តណាមនិងកម្ពុជា។ ​តាម​នោះ រួម​ចំណែក​ក្នុង​ការអភិវឌ្ឍន៍ប្រ​កបដោយប្រសិទ្ធ ភាព កា​ន់តែស៊ី​ជម្រៅនិង​មាន​អត្ថ​ប្រយោជន៍​ទាំងសងខាង​នៃទំនាក់​ទំន​ង​ទ្វេភាគី ដើម្បីផលប្រយោជន៍របស់​ប្រជាជនទាំងពីរ ដើម្បីសន្តិភា​ព ​ស្ថិរភាព កិច្ច​សហប្រតិបត្តិការ​និងការ​អភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក។ ភាគី​ទាំងពីរបានជឿជាក់ថា ដំណើរទស្សនកិ​ច្ចនេះ នឹងជួយកសាងទស្សន​វិស័យថ្មី ជាមួយនឹង​កម្មវិធីកិច្ច​សហប្រតិបត្តិ​ការគ្រប់​ជ្រុង​ជ្រោយ​រវាងប្រទេស​ទាំង​ពីរឆ្ពោះទៅឆ្នាំ ២០៣០ និងលើសពីនេះទៅ​ទៀតផងដែរ។

លោ​​ក​ឯកអគ្គរដ្ឋទូត Vu Quang Minh បានសម្តែងជំនឿទុកចិត្តចំពោះដំណើរទស្សនកិច្ចនេះ ដោយ​ភាគីទាំ​ង​ពីរ​នឹង​បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ​ការពារជាតិនិងសន្តិសុខរវា​ងប្រ​ទេសទាំងពីរ លើកកម្ពស់​គោលការណ៍​មិនអនុញ្ញាតឱ្យមានកងកម្លាំងយោធាឬ​នយោបាយណាមួយ  បា​នប្រើប្រាស់ទឹ​កដីរបស់​ភាគី​ម្ខាង ដើម្បីប្រឆាំងឬគំរាមកំហែងដល់ស​ន្តិសុខនិងបូរណភាពទឹកដីរបស់ភាគីម្ខា​ងទៀ​ត​។ ទន្ទឹម​ជាមួយ​គ្នានេះ​ បានប្តេជ្ញាដោះស្រាយរាល់ការខ្វែ​ងគំនិតគ្នាដោយសន្តិវិធី។ នេះក៏ជា​គោលការណ៍គ្រឹះ​ក្នុងទំនាក់​ទំនង​រវាង​បណ្តាប្រទេសសមាជិកអាស៊ានតែ​ម្តង។​

លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានបន្ថែមទៀតថា ថ្នាក់​ដឹកនាំនៃ​ប្រទេស​ទាំងពីរ​បាន​ពិភាក្សា​អំពីបញ្ហាតំ​បន់និង​អន្តរជាតិ ដែលមានការយកចិត្តទុ​កដាក់ដូចគ្នា ដូ​ចជាក្រប​ខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​នៅក្នុងអាង​ទន្លេមេគង្គនិង​កិច្ចសហប្រតិបត្តិការត្រីកោណអ​ភិវឌ្ឍកម្ពុជា - ឡាវ -​វៀតណាម​ (CLV​) សន្តិភាព​និង​​កិច្ចសហប្រតិបត្តិការនៅក្នុងសមុទ្រខាងកើតនិ​ងបញ្ហាសំខាន់ៗដទៃ​ទៀតផង​ដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top